លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានផ្ដល់ថវិកា៥លានរៀល តាមរយៈអភិបាលខណ្ឌពោធិ៍សែនជ័យ ចូលបុណ្យសពក្មេងប្រុស ដែលត្រូវឃាតកសម្លាប់កាលពីថ្ងៃទី២៦ ខែសីហា នេះ

ភ្នំពេញ ៖ លោក ឃួង

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ដល់ថវិកាចំនួន ៥លានរៀល តាមរយៈ លោក ហែម ដារិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យ ដើម្បី ចូលរួមបុណ្យសពក្មេងប្រុស១២ឆ្នាំម្នាក់ ដែលត្រូវឃាតកសម្លាប់ច្រកការ៉ុងដាក់ក្នុងបន្ទប់ទឹកផ្ទះជួល កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងឲ្យនាំយកថវិកា ៥លានរៀលនោះ ទៅប្រគល់ជូនក្រុមគ្រួសារសពដល់ទីកន្លែងធ្វើបុណ្យ ស្ថិតនៅក្នុងវត្តស្នរ ជាប់ជើងភ្នំស្នរ ភូមិតានួន ឃុំព្រះផុស ស្រុកគាស់ក្រទ្ប ខេត្តបាត់ដំបង នាវេលារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព។បើតាមលោក ហុក សុទិត្យា តំណាងលោក ហែម ដារិទ្ធិ បានប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងថា : ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ស្ថានភាពជាក់ស្ដែងគ្រួសារមួយនេះ គឺមានជីវភាពក្រីក្រលំបាកខ្លាំងណាស់។ ស្រ្តីជាម្ដាយ គឺជាស្ត្រីមេម៉ាយរស់នៅក្នុងខ្ទមមួយនាតំបន់ដាច់ស្រយាល ហើយបាននាំកូនប្រុសចាកចេញមករាជធានីភ្នំពេញធ្វើជាកម្មការិនីរោងចក្រ នៅជិតបន្ទប់ជួល ទីបំផុត បានជួបគ្រោះអកុសលដែលពុំនឹកស្មានដល់បែបនេះទៅវិញ។សូមបញ្ជាក់ផងដែលថា ក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ គឿន តារា អាយុ១២ឆ្នាំ មានបងស្រីម្នាក់ឈ្មោះ គឿន សុីណា អាយុ១៥ឆ្នាំ មានម្ដាយឈ្មោះ ចំ នេញ អាយុ៣២ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរជាកម្មការិនីរោងចក្រ។ មានស្រុកកំណើតរស់នៅភូមិតាព្រេច ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ និងបានមកស្នាក់នៅក្នុងបន្ទប់ជួលលេខ៧ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ត្រូវបានឃាតកសម្លាប់ច្រកចូលការ៉ុងដាក់នៅក្នុងបន្ទប់ទឹកផ្ទះជួលខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើល។សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed