បុរសម្នាក់ ឡើងលើបង្គោលភ្លើង លោតសម្លាប់ខ្លួន ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក

ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចមុខសាលាបឋមសិក្សាទឹកល្អក់ តាមបណ្ដោយផ្លូវលេខ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។យុវជនដែលគិតខ្លីនេះគេមិនបានស្គាល់ពីអត្តសញ្ញាណនោះទេ គឺគ្រាន់តែឃើញយុវជនរងគ្រោះបានស្ពាយកាបូបពីក្រោយជិះឡំប្រឺតា មកដល់គោលដៅនេះតាំងពីព្រឹកមកម្ល៉េះ ហើយក៏មានប្រជាពលរដ្ឋរស់នៅទីនោះសួរនាំដែរ តែគាត់មិនឆ្លើយតបឡើយ គឺគាត់ដើរទៅដើរមកនៅម្ដុំកន្លែងកើតហេតុនេះ ។សមត្ថកិច្ចបានបន្តទៀតថា លុះមកដល់វេលាម៉ោងកើតហេតុស្រាប់តែយុវជននោះបានឡើងទៅលើបង្គោលភ្លើងបំភ្លឺផ្លូវបម្រុងលោតទម្លាក់ខ្លួនតែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋឃាត់ ហើយរំពេចនោះយុវជនរងគ្រោះបានតោងខ្សែកាប្លិ៍យកមកចង.កនិងរុំខ្លួនតែជនរងគ្រោះ ក៏ធ្លាក់មកដល់ដីបែកក្បាលហូរឈាមរងរបួសធ្ងន់តែម្តង។ សមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន មកដឹកយកទៅសង្គ្រោះ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *