សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកទឹកផុសបានប្រដេញស្ទាក់ ចាប់បានរថយន្តដឹកឈើប្រណិត មួយគ្រឿងនិងឃាត់ខ្លួនមនុស្ស ២ នាក់
ខេត្តកំពង់ឆ្នាំងៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកទឹកផុស បានប្រដេញស្ទាក់ ចាប់បានរថយន្តដឹកឈើប្រណិតមួយគ្រឿងនិងឃាតខ្លួនមនុស្ស២នាក់នៅនៅពេលជនល្មើសបើកកៀររថយន្តសមត្ថកិច្ច បណ្ដាលឱ្យធ្លាក់ផ្លូវហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនមនុស្សនិងរួមវត្ថុតាង នាំមកទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង។បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកទឹកផុស បានអោយដឹងថា រថយន្តដែលបង្ក្រាបបាន ខាងលើនេះម៉ាកTundraពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AZ-9137 ដឹកឈើប្រណិតចេញពីភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ ហើយបានធ្លាក់ផ្លូវ នៅចំណុចខាងមុខមណ្ឌលសុខភាពឃុំជៀប ទើបឃាត់ចាប់បាន ក្រោយពីជនសង្ស័យបានបើករថយន្តកៀរជាមួយនិងរថយន្តសមត្ថកិច្ច ។ជនល្មើស ខាងលើបានចេញចូលដឹកឈើជាច្រើនលើកច្រើនសារមកហើយ មិនដែលសមត្ថកិច្ចណាមួយ ឃាត់ចាប់បាននោះឡើយ ទើបតែពេលនេះ ត្រូវបានសមត្ថកិច្ច កងរាជអាវុហត្ថ ស្រុកទឹកផុស បង្ក្រាបបាន។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើរួមវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ជូនទៅ ខណ្ឌរដ្ឌបាលព្រៃឈើ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕