រដ្ឋបាលឃុំថ្មស ក្បួនដង្ហែយុទ្ធនាការស្ដីពីការអប់រំផ្សព្វផ្សាយ និង បណ្ដុះបណ្ដាលប្រជាពលរដ្ឋ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”

លោក អិក កួន មេឃុំថ្មស បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមសហការជាមួយរដ្ឋបាលស្រុកបទុមសាគរក្រោមការដឹកនាំដោយលោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ និងមន្ត្រីសាលាស្រុក ដែលអញ្ជើញចូលរួមក្នុងក្បួនដង្ហែរយុទ្ធនាការស្ដីពី ការអប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ដើម្បីជម្រុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ ជាពិសេសសេវាឯកជន អាជ្ញារធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ព្រមទាំងរស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីអោយបានត្រឹមត្រូវ នៅក្នុងឃុំថ្មស ដែលដង្ហែរចេញពីសាលាឃុំថ្មស ទៅមូលដ្ឋានទាំង៥ភូមិ និងបញ្ចប់ត្រឹមភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។អក្ខរា៣៣–ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *