សមត្ថកិច្ចនគរបាលកងអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងភ្នាល់មាន់ជល់មួយកន្លែងដោយឃាត់ខ្លួនមនុស្សចំនួន ៦នាក់

ខេត្តបាត់ដំបង : នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:៣៥ នាទីនៅចំណុច ជីរក ស្ថិតនៅក្នុងភូមិបឹងក្រសា ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​។ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​មាន់ជល់​ )​ ០១​ ករណី​ និង​បាន​នាំខ្លួន​មនុស្ស​ចំនួន​ ០៦​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។ ១/ ឈ្មោះ​ ម៉ាន់​ ធឿន​ ភេទប្រុស​ អាយុ​ ៤៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹង​ប្រី​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ។ ២/ ឈ្មោះ​ ម៉ាន់​ ថា​ ភេទប្រុស​ អាយុ​ ៥១ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ៣/ ឈ្មោះ​ ចិន​ វុន​ ភេទ​ ប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹង​ក្រសាល​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។ ៤/ឈ្មោះ​ យ៉ន​ ម៉ាប់​ ភេទប្រុស​ អាយុ​ ៤៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រះ​ស្រែ​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។ ៥/ឈ្មោះ​ លឿត​ ឡាប​ ភេទប្រុស​ អាយុ​ ៤១​ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹង​ក្រសាល​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។ ៦/ឈ្មោះ​ ភួន​ កក្កដា​ ភេទប្រុស​ អាយុ​ ២៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹង​ប្រី​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។ ក្នុងនោះដែលសមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាង​រួម​មាន​ ៖​ -​ ម៉ូតូ​ ចំនួ​ន​ ០៣​ គ្រឿង​ -​ មាន់​ជល់​ ចំនួន​ ០៥​ ក្បាល​ -​ ស៊ុម​មាន់​ ចំនួន​ ០២​ -​ សង្វៀន​សម្រាប់​ជល់​មាន់​ ចំនួន​ ០១​ -​ ជញ្ជីង​ សម្រាប់​ថ្លឹង​មាន់ជល់​ ចំនួន​ ០១​ ​បច្ចុប្បន្ន​ជនសង្ស័យញៀនល្បែងព្រមទាំងវត្ថុតាងត្រូវបាន ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​ នីតិវិធី​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *