ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមបំពេញភារកិច្ចល្បាត ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តតាមដងផ្លូវថ្មើរជើង (Walk Street) ក្នុងកំឡុងពេលថ្ងៃទី ២៣ និង ២៤ ខែសីហា ឆ្នាំ ២០២៥។

ក្នុងឱកាសនេះ កម្លាំងអាវុធហត្ថបានរៀបចំកងកម្លាំងទូលំទូលាយ ដើម្បីធានាឲ្យមានភាពសុខសាន្ត សុវត្ថិភាព និងកម្រិតសន្តិសុខខ្ពស់ ស្របតាមបេសកកម្មនៃការពារជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ កងកម្លាំងក៏បានត្រៀមខ្លួនសម្រាប់ការសង្គ្រោះបន្ទាន់ និងជួយដោះស្រាយបញ្ហាដែលអាចកើតឡើងនៅក្នុងតំបន់។

ការចូលរួមយ៉ាងសកម្មរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានគោលបំណងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទទួលបាននូវអារម្មណ៍សុវត្ថិភាពពេញលេញ ក្នុងការកំសាន្ត និងរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ នៅតាមបណ្តោយផ្លូវថ្មើរជើង៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed