ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ១០រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានរៀបចំក្រុមការងារ ចុះសួរសុខទុក្ខដល់មន្រ្តីនគរបាលជានារី ២រូប ដែលកំពុងជួបបញ្ហាសុខភាព និងស្ថានភាពគ្រួសារ។

ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ផ្តល់អនុសាសន៍ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រុមការងារត្រូវបានដឹកនាំដោយ លោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរងទទួលការងារយេនឌ័រ និងលោកស្រី ប្រាជ្ញ ចាន់ណារី ប្រធានសមាគមន៍នារី សហការជាមួយកម្លាំងនគរបាលនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

ក្នុងឱកាសនេះ ក្រុមការងារបាននាំយកថវិកា និងសម្ភារៈមួយចំនួន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែកក្តីស្រឡាញ់ដល់មន្រ្តីនគរបាលដែលកំពុងជួបការលំបាក រួមមាន៖
១. លោកស្រីអនុ.ឯក ឡឹក ម៉ៅ មន្រ្តីផ្នែកសណ្ដាប់ធ្នាប់ ដែលបានប្រឈមគ្រោះថ្នាក់បាក់ឆ្អឹងភ្លៅក្នុងពេលបម្រើការងារ និងកំពុងសម្រាកព្យាបាលនៅផ្ទះ។
២. លោកស្រីអនុ.ត្រី យី ឆវី មន្រ្តីប៉ុស្ដិ៍ផ្សារចាស់ ដែលកំពុងសម្រាលកូននៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ។

អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ការចុះសួរសុខទុក្ខ និងផ្តល់ជំនួយនេះ មានគោលបំណងលើកទឹកចិត្តដល់មន្រ្តីនគរបាលជានារីឱ្យមានកម្លាំងចិត្ត និងអនុញ្ញាតឱ្យពួកគេចាប់អារម្មណ៍ថា គ្រួសារនគរបាលនៅតែមានការយកចិត្តទុកដាក់ និងគាំទ្រជានិច្ច៕
ប្រភពពីអធិការនគរបាលខណ្ឌ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *