ភ្នំពេញ : នៅរសៀល​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំបើកកិច្ចប្រជុំ ដោយមានការចូលរួមពី លោក-លោកស្រីអធិការរង លោក-លោកស្រីនាយផ្នែក និងលោកនាយប៉ុស្ដិ៍ទាំង ១០ ក្នុងខណ្ឌ។ កិច្ចប្រជុំពិភាក្សាដោយផ្តោតលើការពង្រឹងការងារសន្ដិសុខ សុវត្ថិភាព និងការគ្រប់គ្រងស្ថានភាពសង្គមក្នុងតំបន់ទួលគោក។

ក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ បានផ្សព្វផ្សាយផែនការរបស់ស្នងការដ្ឋាន និងលើកសរសើរតួនាទីសំខាន់របស់កងកម្លាំងនគរបាលក្នុងការការពារសន្តិសុខសាធារណៈ។ កិច្ចប្រជុំបានលើកឡើងចំណុចសំខាន់ៗ ដូចជា៖
ការការពារ និងថែរក្សាស្ថិរភាពសន្តិសុខសាធារណៈ ការក្ដាប់សភាពការណ៍ពាក់ព័ន្ធនឹងបញ្ហាការរំលោភលើសាសន៍ និងការបង្កចលាចលផ្សេងៗ។
ការតាមដាន និងត្រួតពិនិត្យទីតាំងដែលមានការលួចបើកល្បែងអនឡាញខុសច្បាប់។
ការបន្តចាត់វិធានការបង្រ្កាបក្រុមក្មេងទំនើង។

ការគ្រប់គ្រង និងការបង្ក្រាបលើការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
ការពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ ដើម្បីអនុវត្តភារកិច្ច និងចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ ២៤ម៉ោង/២៤ម៉ោង។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ បានលើកទឹកចិត្តដល់កងកម្លាំងឲ្យបន្តបំពេញភារកិច្ចយ៉ាងស្មោះត្រង់ ប្រកបដោយវិជ្ជាជីវៈ និងគោរពតាមបទបញ្ជាខ្ជាប់ខ្ជួន ដើម្បីធានាសន្តិសុខសាធារណៈ និងការពារប្រយោជន៍ប្រជាពលរដ្ឋ៕N7
ប្រភពអធិការដ្ឋាននគរបាលខណ្ឌ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *