កសិករនៅជាយដែនថ្ងូរថាតម្លៃស្រូវឆ្នាំនេះឈ្មួញឲ្យថោកហួស

អូរខៃដនក្រុងប៉ោយប៉ែត៖​ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ប្រជាកសិករនៅចំណុចជាប់អាងទឹកអូខៃដនភូមិសន្តិភាពឃុំទួលពង្រស្រុកម៉ាឡៃខេត្ត​បន្ទាយមានជ័យ​បានត្អូញត្អែរ​ប្រាប់អ្នកយក​ព័ត៌មាន​យេីងថា​ ទិន្នផលស្រូវពួកគាត់ឆ្នាំនេះបានតិចហេីយឈ្មួញទម្លាក់ថ្លៃទៀត។ ប្រភពឲ្យដឹងថាគាត់ធ្វេីស្រូវស្រាលប្រភេទពូជ[៥៤]ដែលប្រេីរយះពេលតែ៣ខែបានច្រូត​ តែឆ្នាំនេះច្រូតហេីយរកឈ្មួញមកទិញគ្មាន។ មានឈ្មួញខ្លះចូលមកទិញដែរតែឲ្យតម្លៃថោកពេក(១តោន៤៨០០បាត)ដែលកាលពីឆ្នាំទៅគាត់លក់បានទៅដល់៦២០០បាតក្នុងមួយតោន។ កសិករទាំងអស់នៅចំណុចអាងអូរខៃដននេះពោលថា​ ឆ្នាំនេះប្រេងម៉ាហ្សូូតឡេីងថ្លៃ​ ជីក៏ថ្លៃ​ ស្រូវក៏ឲ្យផលតិចដោយមូលហេតុស្មៅច្រេីនពេក​ តែពេលបានផលគ្មានឈ្មួញមកទិញ​ ពេលមានអ្នកមកសួរទិញក៏ទម្លាក់តម្លៃទាបពេក​ ហេីយបេីមិនលក់គ្មានប្រាក់សងថ្លៃ​ ឈ្នួលដី​ ពូជ​ ជីរ​ ប្រេងចាក់ម៉ាសុីនគោយន្តភ្ជរដី​ ឈ្នួលម៉ាសុីនច្រូត…។ ល។ ពួកគាត់សូមអំពាវនាវដល់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ មេត្តា​ជួយរកទីផ្សារកសិផលជូនពួកគាត់ផង។ អក្ខរ៉ា​០២

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *