សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៣នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងភោជនីយដ្ឋានយឺហោ ផ្ទះផាតធី លួចបើកខារាអូខេ KTV ល្មើសវិធានការរដ្ឋបាល

ភ្នំពេញ : អាជ្ញាធរខណ្ឌទួលគោក ជាច្រើននាក់បានចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន យឺហោ ផ្ទះផាតធី (party house) បានលួចបើកខារាអូខេktv ដែលល្មើសនឹងវិធានការរដ្ឋបាលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅចំនុច ផ្ទះលេខ២០៣ ផ្លូវ២៦១ កែងផ្លូវ១៣៨ ក្រុម២២ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ប្រតិបត្តិការខាងលើដឹកនាំដោយលោក ឯក ឃុនដឿន អភិបាល ខណ្ឌទួលគោក និង លោកវរ:សេនីយឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចំរុះ បង្ក្រាបទីតាំងភោជនីយដ្ឋាន លួចបេីកខារ៉ាអូខេktv។ ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងចម្រុះបានធ្វើឃាត់ខ្លួនមនុស្សចំនួន១៣នាក់ (ស្រី៧នាក់) ៕ រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *