នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់គ្រួសារសមាជិក ចំនួន២នាក់ ក្នុងរួមមាន ៖
១.លោកអនុសេនីយ៍ត្រី ប្រាក់ ពិសិដ្ឋ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។
២.លោកនាយចំណង់ សុខ ចន្ទ្រា សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។
អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន ៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ៕







