ក្រុងប៉ោយប៉ែត នៅ ព្រឹកថ្ងៃ១រោចខែផល្គុណឆ្នាំរោង ឆ.ស ព.ស២៥៦៨ត្រូវថ្ងៃសុក្រ ទី១៤ ខែមិនា ឆ្នាំ២០២៥ លោក សុខ វុទ្ធី និងភរិយា អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារ បានបន្តចែកអំណោយជាគ្រឿង ឧបភោគបរិភោគ ថវិកា ដែលជាអំណោយរបស់ សប្បុរសធម៌ ជនជាតិ ឥណ្ឌូនេស៊ី និងដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចជួយសម្រួលចរាចរណ៍
ចែកជូន ចាស់ជរា ជនពិការ ទីទាល់ក្រ ចំនួន៣៥០គ្រួសារ ផ្ទាល់ ដែលជីវភាពពួកគាត់កំពុងរងការខ្វះខាត,,, ហើយក្នុងមួយគ្រួសារទទួលបាន៖ អង្ក១០kg. មី១កេស.ត្រីខ១យួរ.ទឹកត្រី១យួរ.ទឹកសុីវ១យួរ.រួមនិងថវិកា ៥០០បាត នៅគេហដ្ឋានរបស់លោកផ្ទាល់។

សូមបញ្ជាក់ផងដែរថា៖ លោកយាយ លោកតា លោកអ៊ុំ ចាស់ជរា ជនពិការ ទីទាល់ក្រ មានចំនួន១៣គ្រួសារ ដែលជីវភាពពួកគាត់ កំពុងរងការខ្វះខាត រកទទួលទានបានព្រឹកខ្វះល្ងាច ដែលរស់នៅតាមបណ្តាភូមិ ឃុំសង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើអស់លោក លោកស្រី ជាសប្បុរសធម៌ មានបំចង់ជួយឧបត្ថម្ភ ដល់ក្រុមគ្រួសារពួកគាត់បន្ថែម លោកអ្នកអាចទាក់ទងមកលោក សុខ វុទ្ធី ផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ 089 45 5555 ក៏បាន ឬក៏អស់លោក លោកស្រី ចង់ចុះចែកជូនដោយផ្ទាល់ដៃ ។

ជាមួយគ្នានោះដែរ លោកតា លោកយាយ ចាស់ជរា ជនពិការ ទីទាល់ក្រ ទាំង៣៥០គ្រួសារ មានសេចក្តីរំភើបជាពន់ពេក
លាយឡំនិងទឹកភ្នែក ដែលបានទទួលអំណោយទាំងនេះពីលោក សុខ វុទ្ធី និងភរិយាលោក រួមនិងក្រុមការងារ ដែលខំចំណាយពេលវេលានាំយកអំណោយ របស់ សប្បុរសធម៌ ជនជាតិ ឥណ្ឌូនេ
ស៊ី មកចែកជូនដល់ខ្នងផ្ទះពួកគាត់ផ្ទាល់,,, លោកតា លោកយាយ បាននិយាយទាំងក្តុកក្តួលថា ថ្វីត្បិតតែ អំណោយ គ្រឿងឧបភោគ បរិភោគ ទាំងនេះ មានបន្តិចបន្តួចក្តី ក៏ពួកគាត់អាចហូបបានកន្លះខែទៅមួយខែផងដែរ សម្រាប់ដោះស្រាយជីវភាពគ្រួសារ ហើយលោកតែងតែចុះចែកអំណោយដល់ចាស់ជរាទីទាល់ក្រ និង ជនពិការ ជាញឹកញាប់ផងដែរ។

ដោយក្តីរំភើបត្រេកអរជាពន់ពេក លោកតា លោកយាយ ចាស់ជរា ជនពិការ ទីទាល់ក្រ ទាំង១៣គ្រួសារ ដែលរស់នៅតាមបណ្តាលភូមិឃុំសង្កាត់ សូមជូនពរទៅដល់ម្ចាស់អំណោយ ជនជាតិ ឥណ្ឌូណេស៊ី និងលោក សុខ វុទ្ធី និងភរិយាលោក រួមនិងក្រុមការងារ សូមមានសុខភាពល្អ ប្រាជ្ញាវាងវៃ អាយុវែង និងទទួលបានជោគជ័យគ្រប់ភារៈកិច្ច ដូចក្តីបំណងប្រាថ្នា។

សូមបញ្ជាក់ថា ក្រុមការងារសប្បិរសធម៌ដែលមានលោកសិខ វុទ្ធីនិងភរិយាព្រមទាំងក្រុមគ្រួសារ តែងតែគៀងគររកសប្បុរសធម៌ឲ្យជួយដល់ចាស់ជរាពិការទល់ក្រ ស្ទើរគ្រប់ទីកន្លែងនិងបណ្តាលខេត្តនានាដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកជួយកាត់បន្ថយនូវអំរ៉ែកដល់ថ្នាក់ដឹកនាំផងដែ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed