អាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងតាមអនឡាញ ឃាត់ខ្លួនបាន ប្រុសស្រី 9 នាក់ ម្ចាស់ផ្ទះប្រតិកម្មថា ខ្លួនបើកក៏ព្រោះតែមានភ្លើងខៀវដែរ?
RMN.ASIA. 31/7/2021
ភ្នំពេញ ៖ នៅរសៀលម៉ោង16:30នាទីថ្ងៃទី30កក្កដា2021លោកសុខពេញវុធអភិបាលខ័ណ្ឌដូនពេញនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខ័ណ្ឌដូនពេញបានដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងមួយកន្លែងនៅក្រុមទី270ភូមិ22សង្កាត់ស្រះចកខ័ណ្ឌដូនពេញដោយសង្ស័យថាជាកន្លែងលបលួចបេីកល្បែងភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញជ្រកក្រោមស្លាកជាហាងលក់កាហ្វេរយីហោរ [សំណាងកាហ្វេរ]។
ក្នុងកិច្ចប្រតិបត្តិការនោះសមត្តកិច្ចដកហូតបានទូរទស្សន៌ពណ៌ចំនួន3,កុំព្យូទ័រ1គ្រឿង និងឃាត់ខ្លួនមនុស្សបាន9នាក់(ប្រុស6ស្រី3)និងបានបញ្ជូនទៅអធិការដ្ឋានខ័ណ្ឌដេីម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លេីទៀតតាមនិតិវិធី។
តាមព័ត៌មានដែលរស្មីញ៉ូស៌ទទួលបានពីអ្នកជិតខាងក្បែរផ្ទះកេីតហេតុឲ្យដឹងថា ផ្ទះនេះមិនមែនទេីបមានសកម្មភាពដូច្នេះក្នុងពេលថ្មីៗនេះទេ គឺឃេីញមានច្រេីនថ្ងៃមកហេីយ ទេីបតែឃេីញសមត្តកិច្ចមកបង្ក្រាបនៅថ្ងែនេះ សង្ស័យថាមានករណីយចចារគ្នាមិនត្រូវឬក៏សុីដាច់គ្នាម៉េចមិនដឹងទេ? ។
ប្រភពដដែលឲ្យដឹងបន្ថែមទៀតថា គាត់ឃេីញមានមនុស្សចេញចូលហាងនេះមានទាំងសមត្តកិច្ចក៏ឃេីញមានចេញចូលញឹកញាប់ដែរ តែមិនដឹងជាមកផឹកភេសជ្ជះឬមកធ្វេីអីទេ។
ដោយឡែកម្ចាស់ហាង សំណាង កាហ្វេរក៏បានសុំជួបអ្នកយកព័ត៌មានយេីងដែរដេីម្បីបកស្រាយរឿងរ៉ាវទាក់ទងនឹងការចុះមកបង្ក្រាបទីតាំងរបស់គាត់ដោយឥតលាក់លៀម គាត់បញ្ជាក់យ៉ាងខ្លីថាបេីគ្មានភ្លេីងខៀវគ្មានអ្នកណាហ៊ានឆ្លងកាត់ថ្នល់ទេ! ។
ព័ត៌មានសំអិតយ៉ាងណានោះរស្មីញូស៌នឹងលេីកយកមកផ្សាយនៅេលខក្រោយទៀត ពិសេសការបកស្រាយរបស់ម្ចាស់ទីតាំង ឬក៏អ្នកពាក់ព័ន្ធឯទៀត ៕អក្ខរា:02