ពិធីដុតបំផ្លាញគ្រឿងញៀនដែលសមត្តកិច្ច៦ខេត្តចាប់បានកន្លងមកនៅខេត្តបាត់ដំបង
គ្រឿងញៀនទម្ងន់សរុបចំនួន៦២.៥០៧,៦៨ក្រាមដែលសមត្តកិច្ចបង្ក្រាបនិងដកហូតបានពីជនល្មេីសកន្លងមកនិងបានសម្រេចដោយតុលាការសាលាដំបូងនៃខេត្តចំនួន៦គឺ៖ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិសាត់ សៀមរាប និងឧត្តរមានជ័យ ត្រូវបានដុតបំផ្លាញចោលកាលពីព្រឹកថ្ងៃទី២៩កក្កដាឆ្នាំ២០២១នេះនៅទីលានបាល់ទាត់ក្នុងភូមិរំចេក៤សង្កាត់តនះ ក្រុងនិងខេត្តបាត់ដំបង ក្រោមអធិបតីភាពឯ.ឧ នាយឧត្តមសេនីយ៌ មាស វីរិទ្ធ អគ្គអគ្គលេខាធិការនែអគ្គលេខាធិការនអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
គ្រឿងញៀនខុសច្បាប់ដែលត្រូវដុតកំទេចចោលទាំងអស់រួមមាន៖
- ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន៦០.១៤១,៧៩ក្រាម
- ប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWYចំនួន២២.៩៩៤.៥គ្រាប់ស្មេីនឹង២.០៨៦,៩៨ក្រាម។
- ថ្នាំញៀនប្រភេទចម្រុះ(ថ្នាំគ្រវី)ទម្ងន់២៧៩ក្រាម។
- ប្រភេទ ទឹក (katamin) ចំនួន៤៤៤ដប។
សូមកុំភ្លេចថា គ្រឿងញៀនបំផ្លាញមនុស្ស គគ្រឿងញៀនបំផ្លាញទ្រព្យសម្ត្តិនិងសុខភាពមនុស្ស។ ត្រូវឆ្លេីយថាទេចំពោះគ្រឿងញៀន។ អក្ខរ៉ា០២