ថ្ងៃទី ៤ ខែកុម្ភៈ គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋបានចេញផ្សាយ《សេចក្តីប្រកាសនៃគណៈកម្មការពន្ធរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋស្តីពីការដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលមួយចំនួនដែលមានប្រភពមកពីសហរដ្ឋអាមេរិក》៖
ថ្ងៃទី ១ ខែកុម្ភៈ រដ្ឋាភិបាលអាមេរិកបានប្រកាសថា នឹងយកពន្ធ ១០% លើទំនិញចិនទាំងអស់ដែលនាំចូលមកអាមេរិកដោយសារបញ្ហាដូចជាហ្វេនតានីលជាដើម ។ ការហូតពន្ធបន្ថែមដោយឯកតោភាគីរបស់អាមេរិកបានបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក វាមិនត្រឹមតែមិនមានប្រយោជន៍ក្នុងការដោះស្រាយបញ្ហារបស់ខ្លួននោះទេ ក៏ថែមទាំងរំខានដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មធម្មតារវាងចិននិងអាមេរិកផងដែរ ។
អនុលោមតាម《ច្បាប់ពន្ធគយនៃសាធារណៈរដ្ឋប្រជាមានិតចិន》 《ច្បាប់គយនៃសាធារណៈរដ្ឋប្រជាមានិតចិន》 《ច្បាប់ពាណិជ្ជកម្មបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន》និងបទប្បញ្ញត្តិផ្សេងទៀត និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដោយមានការអនុម័តពីក្រុមប្រឹក្សាកិច្ចការរដ្ឋចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥តទៅ នឹងហូតពន្ធបន្ថែមលើទំនិញនាំចូលមួយចំនួនដែលមានប្រភពមកពីអាមេរិក៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *