ស្ថិតិបានបង្ហាញឱ្យឃើញថា គិតត្រឹមវេលាម៉ោង ១៣ និង ២៨ នាទី ថ្ងៃទី ៤ ខែកុម្ភៈ បរិមាណលក់សំបុតភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៥ (ពីថ្ងៃទី២៨ ខែមករាដល់ថ្ងៃទី៤ ខែកុម្ភៈ , បូករួមទាំងការលក់កក់ទុកជាមុន ) សរុបបានលើសពី ៩ ពាន់លានយាន់ប្រាក់ចិន។ មិនត្រឹមតែប៉ុណ្ណោះទេ គិតត្រឹមវេលាម៉ោង ១០ ថ្ងៃទី ៤ ខែកុម្ភៈ ចំនួនអ្នកទស្សនាភាពយន្តតាមរោងកុនក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៥ បានលើសពី ១៧០ លាននាក់ ដែលច្រើនជាងចំនួនអ្នកទស្សនាក្នុងនាពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៤ បានបំបែកកំណត់ត្រាចំនួនអ្នកទស្សនាភាពយន្តក្នុងពេលបុណ្យចូលឆ្នាំថ្មីចិនក្នុងប្រវត្តិសាស្ត្រទីផ្សារភាពយន្តប្រទេសចិន។
គិតត្រឹមពេលនេះ បរិមាណលក់សំបុត្រភាពយន្តនៃទីផ្សារចិននាឆ្នាំ២០២៥ គឺឈរនៅលំដាប់ថ្នាក់លេខមួយនៃទីផ្សារភាពយន្តពិភពលោក៕