ភ្នំពេញ : បន្ទាប់ពីមានហេតុការណ៍ ប្រជាពលរដ្ឋប្រជ្រៀតគ្នា នៅមុខភូមិគ្រឹះអ្នកឧកញ៉ា ដើម្បីចាំយកអាំងប៉ាវ​ និងបណ្តាលឱ្យមានអ្នកស្លាប់៤នាក់ និងរបួសមួយចំនួន នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។អ្នកឧកញ៉ា សុខ គង់ និងកូនប្រុសគឺអ្នកឧកញ៉ា សុខ ហុង បានចូលរួមឧបត្ថម្ភមួយសព៦ពាន់ដុល្លារ និងអ្នករបួសម្នាក់៤លានរៀល។

ដោយឡែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភម្នាក់៥លានរៀល និងអ្នករបួស២លានរៀល ព្រមទាំងក្តារមឈូស១ ហើយដឹកសពដល់លំនៅឋាន។ថវិកាទាំងនេះ ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះ ក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។

សូមជម្រាបថា សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម។តែបើគិតត្រឹមម៉ោង១២​៖៣០នាទី ចំនួន​អ្នកស្លាប់ពេលនាំគ្នា ទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed