ខេត្តត្បូងឃ្មុំ : មានប្រភពរាយការណ៍មកថា មានទីតាំងលេងល្បែងស៊ីសង អាប៉ោងយូគី ឡុកឡាក់ខ្លាឃ្លោក បានបើកលេងយ៉ាងអនាធិបតេយ្យជាយូរខែ ឆ្នាំ មកហើយ ដោយឡែកសមត្ថកិច្ចមន្ត្រីជំនាញ ហាក់បីដូចជាពុំមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបសោះ។ទីតាំងល្បែងស៊ីសង អាប៉ោងយូគី ឡុកឡាក់ខ្លាឃ្លោក បានបើក លេងយ៉ាងគ្រឹកគគ្រេងភ្នាល់ដាក់លុយរាប់សិបម៉ឺនលានរៀល ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែង ខេត្តត្បូងឃ្មុំ។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា! ទីតាំងលេងល្បែងស៊ីសងមួយកន្លែងនេះកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរៀងរាល់ថ្ងៃ ពេលយប់តែម្ដង ជាមួយគ្នានេះ ការដ្ឋានសំណង់ក្រុមហ៊ុន ទីតាំងជិតជាប់ច្រកត្រពាំងថ្លុងនេះលេងល្បែងស៊ីសងប្រភេទដែលផ្ដល់លេងល្បែងនៅទីតាំងនេះយ៉ាងអាណាធិបតេយ្យ នាំឱ្យអសន្តិសុខបានធ្វើអោយពលរដ្ឋមានការ ភ័យ ខ្លាច និង ព្រួយ បារម្ភ កើតមាននូវ អំពើ ចោរ កម្ម និង បទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើមជាហេតុ!ធ្វើឱ្យពលរដ្ឋលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ.!។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា៖ ទីតាំង​ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ទាំងនេះ គេសង្ស័យថាប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសីលដល់បារមីម្ចាស់ទឹកម្ចាស់ដី អស់ហើយមើលទៅ ទើបអាចបិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញ។

បើយោងតាម ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុកពី ១ឆ្នាំដល់៥ឆ្នាំ ចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំពុំអាចទំនាក់ទំនងទៅ អាជ្ញាធរមូលដ្ឋាន បាននោះទេ ព្រោះពុំមានលេខទូរសព្ទសម្រាប់ទំនាក់ទំនង តែទោះបីជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទៅតាមច្បាប់របបអ្នកសារព័ត៌មាន។

សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្តក្រុង ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”.!។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅដល់លោកឧត្ដមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ មេត្តាទានមានវិធានការណ៍ ចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសង នៅចំណុចទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed