ភ្នំពេញ : ប្រជាពលរដ្ឋនៅស្រុកកំពង់សៀម បានអោយដឹងថា ក្រុមបនល្បែងខុសច្បាប់មាន់ជល់អនឡាញក្រុមអក្សរ” A ” កំពុងដំណើរការលេងយ៉ាងអាណាធិបតេយ្យនៅផ្ទះមួយកន្លែង ក្នុងភូមិផ្តៅ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងដោយសេរី រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនធ្វើការទប់ស្កាត់ និងបង្រ្កាបនោះទេ! ធ្វើអោយមហា ជនរិះគន់ដាក់ការសង្ស័យថា ទីតាំងល្បែងសុីសងទាំងនេះប្រហែលជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៍មិនដឹង?បានជាមិនហ៊ានបង្រ្កាប។
គួរបញ្ជាក់ផងដែរថាទីតាំងល្បែងសុីសងតាមអនឡាញខាងលើ ចាប់ផ្តើមបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ ហាក់ដូចផ្គើននិងបទបញ្ជារប្រមុខថ្នាក់ដឹកនាំជាខ្លាំង ដែលជាហេតុធ្វើអោយមានការប៉ះពាល់និងរំខានដល់ការរស់នៅ និងការដេកពួន របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខក្នុងសង្គម។
បើយោងតាម ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។
ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម អាជ្ញាធរពាក់ព័ន្ធ មិនគួរមើលរំលងនោះទេ។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំពុំអាចទំនាក់ទំនងទៅ អាជ្ញាធរមូលដ្ឋាន បាននោះទេ ព្រោះពុំមានលេខទូរសព្ទសម្រាប់ទំនាក់ទំនង តែទោះបីជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទៅតាមច្បាប់របបអ្នកសារព័ត៌មាន។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅដល់លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មេត្តាទានមានវិធានការណ៍ ចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសង នៅចំណុចទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ៕ដោយN7