ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃ៧កើតខែមិគសិរឆ្នាំរោងព.ស២៥៦៨ត្រូវនិងថ្ងៃទី៧ខែធ្នូឆ្នាំ២០២៤ក្រោយពីមានការចេញ សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបញ្ឈប់ការផ្សព្វផ្សាយរាល់ល្បែងអនឡាញគ្រប់ប្រភេទ លោកឧត្តមសេនីយ៍ទោ
សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជា ទៅដល់កម្លាំងអធិការគ្រប់ក្រុងស្រុក អោយធ្វើការចុះអប់រំនិងផ្សព្វផ្សាយ សូមដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យផងដែរ ។

 ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតនិង បោន ភក្រ្តា អធិការរង ចរាចរណ៍ក្រុង ប៉ោយប៉ែត និង លោក វរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែកសណ្ដាប់ធ្នាប់ ដោយមានចូលរួមពី
នាយប៉ុស្តិ៍ទាំង ៥ សង្កាត់ : ១.សង្កាត់ និមិត្ត .សង្កាត់ផ្សារកណ្តាល .សង្កាត់អូរជ្រៅ .និង សង្កាត់ប៉ោយប៉ែត .សង្កាត់អូរឫស្សីធ្វើការចុះអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ៕

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានមានប្រសាសន៍ ថា : ក្នុងការចុះអនុវត្តនិងអប់រំផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានយានយន្តបិទស្លាកប៉ាណូ. ហើយពាក់ព័ន្ធនិង ល្បែងអនឡាញ អោយធ្វើការចូលរួមបកចេញចាប់ពីថ្ងៃចុះ អប់រំ រហូតដល់ថ្ងៃទី១១ខែធ្នូឆ្នាំ២០២៤នេះ ពុំនោះទេនិង មានចាត់វិធានការតាមផ្លូវច្បាប់ ផងដែរ ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed