នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចាត់ក្រុមការងារនាំយកថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៣,៩១០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ អយ ចន្ថា ជំនួយការខណ្ឌ ដែលឪពុករបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕