ក្រុងប៉ោយប៉ែត លោកឧបាសកហេង គុជនិងឧបាសិកាគ្រាន់ វួចលីព្រមទាំងបត្រធីតានិងលោកពៅរិទ្ធី និងភរិយាព្រមទាំងបុត្រនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមូលមតិគ្នាជាឯកច្ឆានផ្តូចផ្ដើមប្រារព្ធ ធ្វើបុណ្យកឋិនទាន ដង្ហែទៅប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តរាជបូរណ៍ សង្កាត់សាលាកម្រើកក្រុងសៀមរាប ខេត្តសៀមរាបដោយសុធាជ្រះថ្លាបំផុត។

ក្នុងពិធីបុណ្យកឋិនទាននេះដែរ ក៏មានការអញ្ជើញចូលរួម លោកគាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតលោកវរសេនិ៍យទោហាំ វណ្ណះនិងភរិយា លោកវីរៈសេនីយ៍ទោព្រហ្ម ពិសិដ្ឋនិងភរិយា លោកឧកញ៉ាឡាច ប៊ុនលីមនិងភរិយាព្រមទាំងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយចូលរួមយ៉ាងច្រើន កុះករអធិកអាថម្ភក្រៃលែង។

និងចូលរួមពិធីរាប់បាត្រដល់ព្រះសង្ឃចំនួន ១០០ អង្គនាព្រឹកថ្ងៃ១២រោចខែអស្សុជឆ្នាំរោងព.ស២៥៦៨គ.ស២០២៤ត្រូវនិងថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤នៅគេហដ្ឋានលោកពៅ រិទ្ធីហៅធីស្នានៅមុខវត្តថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
និងត្រូវដង្ហែទៅកាន់វត្តបូរណ៍នៅក្រុងសៀមរាបនៅព្រឹកថ្ងៃ១៣រោចខែអស្សុជព.ស២៥៦៨ត្រូវនិងថ្ងៃពុធទី៣០ខែតុលាឆ្នាំ២០២៤ជាកិច្ចបង្ហើយបុណ្យ។

ដោយអានិសង្សចេញពីសទ្ធាដ៏ជ្រះថ្លារបស់ក្រុមគ្រួសារអ្នកផ្ដើមបុណ្យនេះសូមឧទ្ទិសកុសលបុណ្យកឋិនទាននេះ ជូនដល់ជីដូនជីតាបុព្វការីជាន់ដែលបានចែកឋានទៅលោកខាងមុខទាំង ៧ សន្ដានមកទទួលយកនៅផលទៀនដែលកូនចៅបានធ្វើឧទ្ទិសជូនដល់គ្រប់ៗគ្នានេះផង ហ្នឹងឱ្យពរសព្វសាធុការដល់កូនចៅនៅខាងក្រោយឱ្យជួបតែសុខភាពល្អប្រាជ្ញាវាងវៃជន្មាយុយឺនយូរគ្រប់ៗក្រុមគ្រួសារទៅហង៕ដោយ : លោក អៃ សៀងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *