ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការងារកសាងតំបន់បើកទូលាយសេដ្ឋកិច្ចនិងបច្ចេកទេសថ្នាក់ជាតិ។ លោកបានលើកឡើងថា  ការកសាងតំបន់បើកទូលាយសេដ្ឋកិច្ចនិងបច្ចេកទេសថ្នាក់ជាតិជាវិធានការសំខាន់នៃការធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។ រយៈពេល ៤០ ឆ្នាំកន្លងមក  តំបន់បើកទូលាយសេដ្ឋកិច្ចនិងបច្ចេកទេសថ្នាក់ជាតិចិនបានប្រកាន់ខ្ជាប់នូវការពង្រីកការបើកទូលាយ និងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការច្នៃប្រឌិតថ្មី បានខិតខំតស៊ូ  ដើរឆ្ពោះទៅមុខយ៉ាងអង់អាច ដែលបានរួមចំណែកក្នុងការកសាងយន្តការថ្មីនៃសេដ្ឋកិច្ចបែបបើកទូលាយ  ការអភិវឌ្ឍដោយស៊ីចង្វាក់គ្នាក្នុងតំបន់និងការអភិវឌ្ឍឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់។ 

លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងដំណើរថ្មីនៃយុគសម័យថ្មី តំបន់បើកទូលាយសេដ្ឋកិច្ចនិងបច្ចេកទេសថ្នាក់ជាតិចិនត្រូវអនុវត្តយ៉ាងស៊ីជម្រៅ នូវស្មារតីសមាជបក្សកុម្មុយនីស្តចិន សន្និសីទពេញអង្គលើកទី២និងលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ប្រកាន់ខ្ជាប់ការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស អនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មី ផ្តោតលើការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន បង្កើនកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មីនិងកម្លាំងចលករផ្ទៃក្នុងដោយឥតឈប់ឈរ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកំណែទម្រង់ស៊ីជម្រៅតាមរយៈការបើកទូលាយកម្រិតខ្ពស់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *