ខេត្តមណ្ឌលគិរី : មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក់TUNDRA បានបុកជាមួយរថយន្ត Lexus RX300 បណ្ដាលឱ្យអ្នកបើកបររថយន្តLexus ម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហើយម្នាក់ទៀតរបួសស្រាល ចំណែកម្ចាស់រថយន្តTUNDRA ដឹកឈើបាន រត់គេចចេញពីកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីនៅវេលាម៉ោង22និង02នាទីត្រូវនិងថ្ងៃ ទី 09 ខែ តុលា ឆ្នាំ2024 ត្រង់ចំណុចទីតាំងស្ថិតនៅភូមិពូត្រុំទី១ សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ម្ចាស់រថយន្តម៉ាក់TUNDRA ពណ៌ខ្មៅពាក់ផ្លាក់លេខ ភ្នំពេញ 2S – 3534 ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ រ៉ាន់ ជាអ្នករកស៊ីឈើ ដឹកឈើប្រចាំខេត្តមណ្ឌលគិរី បានដឹកឈើនៅពេលយប់ បានធ្វើដំណើរពីរភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកកែវសីមា មកដល់ចំណុចកើតហេតុក៍បានគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តទាំងពីរបើកបរ បញ្ច្រាសទិសគ្នាពីលិចទៅកើតក្រោយកើតហេតុភ្លាមៗតាកុងរថយន្តដឹកឈើ និងព្រូម្នាក់ទៀតបានរត់គេចខ្លួនបាត់ បន្សល់ទុកនៅរថយន្ត និងឈើនៅកន្លែងកើតហេតុ។

ចំណែក រថយន្តLexus RX300 ពណ៌ខ្មៅ ពាក់ស្លាក់លេខ 2H 6664 ដែលរួមដំណើរមានគ្នាពីរនាក់ ត្រូវបានគេស្គាល់ថាជាមន្ត្រីអង្គការវឌ្ឍនភាពកសិកម្មនិងធម្មជាតិ ទី១/ឈ្មោះ សួន សម្បត្តិ តួនាទីជាប្រធានទីស្នាក់ការអង្គការវឌ្ឍនភាពកសិកម្មនិងធម្មជាតិខេត្តមណ្ឌលគិរី។ (ជាអ្នកបើកបរ) និងទី២/ឈ្មោះ សែម ឃឿន ភេទប្រុស ប្រធានរដ្ឋបាលអង្គការវឌ្ឍនភាពកសិកម្មនិងធម្មជាតិ អាចមណ្ឌលគីរី បានរងរបួសធ្ងន់(អ្នករួមដំណើរជាមួយគ្នា)។

ក្រោយកើតហេតុមន្ត្រីអង្គការបានរាយការណ៍ និងជូនដំណឹងដល់ប្រធានស្ដីទីមន្ទីរបរិស្ថាន និងព្រះរាជអាជ្ញារងខេត្តដើម្បីជ្រាបជាព័ត៌មាន និងប្រហែល ៣០នាទីក្រោយមកក៏មានមន្ត្រីមានសមត្ថកិច្ច មន្ត្រីបរិស្ថាន រួមទាំងរថយន្តសង្គ្រោះបានមកដល់ដើម្បីពិនិត្យ និងកសាងកំណត់ហេតុរួចប្រមូលយកវត្ថុតាងនានា និងរថយន្តនៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យដើម្បីបន្តនីតិវិធីតាមច្បាប់ ។

យ៉ាងណាមិញមន្ត្រីអង្គការម្នាក់ដែលរងរបួសធ្ងន់ត្រូវបានបញ្ចូនមកមន្ទីពេទ្យបង្អែកខេត្តភ្លាមៗ តែដោយសារស្ថានភាពធ្ងន់ធ្ងរ មន្ទីពេទ្យក៏បញ្ជូនបន្តទៅមន្ទីពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ) នៅរាជធានីភ្នំពេញ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *