ភ្នំពេញ : ក្នុងរដូវវស្សានេះ ទឹកភ្លៀងផ្ទន់ៗធ្វើអោយជន់លិច ដោយទឹកភ្លៀង នៅតាមបណ្ដាលភូមិក្នុងសង្កាត់ត្រពាំងក្រសាំង នៅព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៤ ។- លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង បានដឹកនាំក្រុមប្រឹក្សាសង្កាត់ ក្រុមការងារ សហការជាមួយក្រុមការងារជីពម៉ុង យកSKកាយស្ដារប្រឡាយមុខមាត់លូផ្លូវអមរថភ្លើងក្នុងភូមិសាមគ្គី១ សាមគ្គី២ សាមគ្គី៣ និងមុខមណ្ឌលសុខភាព ភូមិព្រៃដូនអុក ជាប់ផ្លូវបេតុង ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ អោយហូរលឿន ពីរបុរីសែនសុខលេខ១២៨K ផ្លូវលេខ ១៣៦A ភូមិត្រពាំងក្រសាំង និងភូមិជង្រុក ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងការស្ដារប្រឡាយនេះមានរថយន្តអេស្កាវ៉ាទ័រ ធ្វើសកម្មភាពយ៉ាងមមាញឹកតាំងពីព្រលឹម។ហើយមានកម្លាំងអាជ្ញាធរចេញប្រតិបត្តិការព្រមព្រមគ្នាក្នុងខណ្ឌពោធិ៍សែនជ័យដោយមានការចង្អុលបង្ហាញពីលោក សក់ ចាន់កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ឱ្យតាមបណ្ដាលសង្កាត់ ចុះត្រួតពិនិត្យនៅតាមដងផ្លូវក្នុងខណ្ឌពោធិ៍សែនជ័យដែលមានទឹកលិចជន់នៅក្នុងមូលដ្ឋាន។

នេះជាស្មារតីទទួលខុសត្រូវរបស់អាជ្ញាធរសង្កាត់ត្រពាំងក្រសាំងក្នុងខណ្ឌពោធិ៍សែនជ័យ ដែលខិតខំរៀបចំសណ្ដាប់ធ្នាប់ការពារសន្តិសុខជូនប្រជាពលរដ្ឋនៅពេលប្រជាពលរដ្ឋជួបការលំបាកក្នុងការទឹកជន់លិចដោយសារទឹកភ្លៀង។ ដោយមានការ យកចិត្តទុកដាក់និងចូលរួមលោក ចាន់ ភារ៉ា ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង_លោក គុយ ចាន់ថន អនុប្រធានក្រុមការងារ មេភូមិ អនុភូមិ សមាជិកភូមិ កម្លាំងប្រជាការពារសង្កាត់ត្រពាំងក្រសាំងដែលដឹកនាំដោយ លោក ប៊ុន សម្បត្តិ ជួយសម្រួលនូវសណ្ដាប់ធ្នាប់និងចរាចរណ៍នេះដោយសារការជួយចង្អុលបង្ហាញពីថ្នាក់ចៅសង្កាត់ ដើម្បីបញ្ចៀសទឹកកុំឱ្យមានការជន់លិចដោយសារទឹកភ្លៀងតាមដងផ្លូវ។

ប្រជាពលរដ្ឋ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានអបអរដោយអាជ្ញាធរ ក្រុមការងារសង្កាត់ជាពិសេស លោក ហ៊ត រដ្ឋា ប្រជាពលរដ្ឋតែងតែឃើញនៅពេលប្រជាពលរដ្ឋជួបការលំបាកលោកតែងតែចុះទៅជួប ជួយអន្តរាគមន៍និងរាល់បណ្ដាលផ្លូវក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យលិចឬខូចខាតលោកចៅសង្កាត់តែងតែចុះទៅពិនិត្យមើលជាក់ស្ដែងនិងដោះស្រាយភ្លាមៗទៅតាមគោលការណ៍របស់ថ្នាក់ដឹកនាំ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *