កាលពីនៅព្រឹកថ្ងៃ ៦ កើតខែអស្សុជ ឆ្នាំ រោ គរុកោសល្យភូមិភាគ ស្ទឹងត្រែង ស្ថិតនៅភូមិ ត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (សម័យប្រឡង៨ តុលា ២០២៤) ។

ក្នុងពិធីបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំង លោកអភិបាលក្រុងស្ទឹងត្រែង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និង ប្រធានមន្ទីរព័ត៌មាន ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជូនពរ ដល់បេក្ខជនប្រឡង សញ្ញាបត្រទុតិយភូមិ សូមទទួលបានជោគជ័យ និងទទួលបាននិទ្ទេសល្អទាំងអស់គ្នា។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា ការប្រឡងនេះគឺជាការចាប់ផ្ដើមក្នុងដំណើរជីវិតរបស់ក្មួយៗ សូមក្មួយៗប្រឹងប្រែងឲ្យអស់ពីសមត្ថភាព អ្នកចេះគឺជាប់ ៕





By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *