ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃ០៩រោចខែភទ្របទឆ្នាំរោងព.ស២៥៦៨ត្រូវនិងថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤លោកវរ:សេនីយ៍ត្រីសែម សាមឿននិងក្រុមគ្រួសារព្រមទាំងបុត្រ ដឹកនាំមន្ត្រីក្រោមឱវាទរួមទាំងញាតិមិត្ត បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលីចម្រើនព្រះបរិត្តកាន់បិណ្ឌទី៩នៅវត្តសិរីមង្គលសុទ្ធារាមហៅ(វត្តស្ទឹងបត់)ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ លោកវរ:សេនីយ៍ត្រីសែម សាមឿន និងលោកជំទាវ ព្រមជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងក្រុមគ្រួសារ ក្រុមការងារទាំងអស់ ក៏បានរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមមកទទួលយកមគ្គផល ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឱ្យអំណាចនៃអានិសង្ឃនេះ ជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខ ក្នុងឋានសុគតិភពកុំបីខានឡើយ។

ក្នុងនោះក៏មានការចូលរួមពីអស់លោកលោកស្រីឯកឧត្តមលោកជំទាវ ក្នុងកម្មវិធីដាក់បិណ្ឌ៩រួមមាន÷
១.លោកវរៈសេនីយ៍ត្រីសែម សាមឿននិងភរិយាព្រមទាំងបុត្រ។
២.លោកឆាយ អូនអ្នកស្រីឡេង ម៉ៅព្រមទាំងបុត្រ
៣.លោកឡេង សាយ័ណ្ណអ្នកស្រីហ៊ាងចិន្តាព្រមទាំងបុត្រ
៤.លោកទៀង សួងភរិយាព្រមទាំងបុត្រ
៥.អ្នកស្រីស៊ីម មួយនិងស្វាមីព្រមទាំងបុត្រ
៦.លោកម៉ាន់ ភាពអ្នកស្រីហេង សាម៉េត
៧.លោកឡៅ ខៃនិងភរិយាព្រមទាំងបុត្រ
៨.អ្នកស្រីយ៉េន ដែននិងស្វាមីព្រមទាំងបុត្រ។

ក្នុងឱកាសបិណ្ឌ ៩នេះផងដែមានការអញ្ជើញចូលរួមកម្មវិធីលោកវរសេនីយ៍ឯកហាំ វណ្ណៈមេបញ្ជាការវរៈព្រំដែនគោក៨៩១ព្រមទាំងមន្ត្រីនិងបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករនាបិណ្ឌ៩នេះផងដែ។
ក្នុងនាមម៉េចម្ចាស់វេននិងមានទឹកចិត្តជ្រះថ្លា បាននាំយកនូវទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃ ព្រមទាំងធ្វើវិធីរាប់បាត្រ ទៅតាមកន្លងប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យដែលបានកើតឡើងពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់វិញ្ញាណក្ខន្ធចាស់ព្រឹទ្ធាចារ្យ និងឧទ្ទិសកុសលផលបុណ្យបញ្ជូនទៅដល់បុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការ ប្រាំពីរ សន្ដានហ្នឹងឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធវិរៈយុទ្ធជនយុទ្ធជន វរៈនារីដែលបាត់បង់ជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិទាំងអស់នោះផងដែ។

បុណ្យភ្ជុំបិណ្ឌ ជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ដែលអ្នកកាន់ព្រះពុទ្ធសាសនាគោរពប្រតិបត្តិតាំងពីដូនតារៀងមក។ ជាមួយគ្នានេះ ពិធីបុណ្យកាន់បិណ្ឌនេះ ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ ពុទ្ធបរិស័ទ ពុទ្ធសាសនិកខ្មែរយើង ជិតឆ្ងាយ បានមកជួបជុំគ្នានាំយកចង្ហាន់ ចំណីអាហារ ទៀនធូប បច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *