កាលពីថ្ងៃទី២០ខែកញ្ញាតាមម៉ោងក្នុងតំបន់ សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឈ្មោះ “សំបុត្រផ្ញើតាមពពក៖រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន”ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើដោយជោគជ័យនៅក្រុងម៉ិកស៊ិកប្រទេសម៉ិកស៊ិកនិងក្រុងកង់បេរ៉ាប្រទេសអូស្ត្រាលីដោយឡែកពីគ្នា ។
លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។
លោក Shen Haixiong បានថ្លែងថា អក្សរខុសៗគ្នាបានបញ្ជូនមនោសញ្ចេតនាតែមួយ ដែលតំណាងឱ្យការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃមនោសញ្ចេតនានិងវប្បធម៌រវាងប្រទេសនានាលើពិភពលោក និងបង្ហាញនូវបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាជននៃប្រទេសនានាចំពោះសន្តិភាពនិងភាពល្អបវរ ក៏ដូចជាប្រមូលផ្តុំកម្លាំងដ៏រឹងមាំនៃមិត្តភាពនៃជាតិសាសន៍នានា ។
យើងនឹងចាត់ទុកការបង្កើនការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិអន្តរជាតិ ជំរុញកិច្ចសន្ទនាអំពីអរិយធម៌សកលនិងជំរុញការតភ្ជាប់ដួងចិត្តប្រជាជនជាភារកិច្ចរបស់ខ្លួន ដើម្បីពួតដៃគ្នាឆ្ពោះទៅមុខនិងចារទំព័រប្រវត្តិសាស្ត្រដ៏អស្ចារ្យលើមាគ៌ាជំរុញការកសាងសហគមន៍រួមជោគវាសនានៃមនុស្សជាតិ ៕