នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅមជ្ឈមណ្ឌលគ្រប់គ្រងឆ្លាតវៃនៃឧទ្យានជាតិ Wuyishanនៅទីក្រុងNanpingខេត្តFujian លោកXi Jinpingប្រធានរដ្ឋចិនបានឈប់នៅពីមុខរូបថតនេះហើយបានរំលឹកថា “ដើមឈើនេះត្រូវបានប្រមូលផលប្រហែល៤ខាំក្នុងមួយឆ្នាំ ដាក់ក្នុងផើងស្ពាន់តូចមួយ ចាត់ទុកជាកំណប់ទ្រព្យ។

ក្នុងនាមជា “ស្រុកកំណើតសិល្បៈតែ” តែមួយគត់នៅក្នុងប្រទេសចិន ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកផងដែរ។

ក្នុងអំឡុងពេល១៧ឆ្នាំកន្លះដែលធ្វើការនៅខេត្តFujian លោកXi Jinpingបានកសាង”ចំណងនិស្ស័យតែ”យ៉ាងជ្រាលជ្រៅជាមួយភ្នំWuyi។លោកបានចាត់ទុកឧស្សាហកម្មតែជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មមានឧត្តមភាពទាំង៧ធំៗដែលត្រូវបានអភិវឌ្ឍដោយយកចិត្តទុកដាក់ និងបានផ្តួចផ្តើម រៀបចំនិងជំរុញដោយផ្ទាល់នូវប្រព័ន្ធបុគ្គលិកពិសេសខាងបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យបុគ្គលិកពិសេសផ្នែកបច្ចេកវិទ្យាជួយកសិករដាំតែដ៏ល្អ។

ក្រោមការណែនាំរបស់បុគ្គលិកពិសេសផ្នែកបច្ចេកវិទ្យា សួនតែក្នុងស្រុកបានអនុវត្តការដាំដុះតាមបែបអេកូឡូស៊ី ដែលមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវគុណភាពតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងសមត្ថភាពកសិករតែក្នុងការបង្កើនប្រាក់ចំណូលនិងមានជីវភាពធូរធារផងដែរ។

ភ្នំ Wuyi គឺជាកន្លែងកំណើតនៃតែអ៊ូឡុងនិងតែក្រហមនៅលើពិភពលោក ហើយឃុំXingcun ត្រូវបានគេស្គាល់ថាជា “ទីក្រុងតែយានឆាលេខ១នៅ Wuyi”។
នៅពាក់កណ្តាលនិទាឃរដូវឆ្នាំ២០២១ លោកXi Jinpingបានចុះត្រួតពិនិត្យការងារនៅខេត្តFujian ទីតាំងដំបូងរបស់លោកគឺភ្នំWuyi។នៅថ្ងៃទី២២ ខែមីនា លោកXiJ inpingបានទៅទស្សនាសួនតែអេកូឡូស៊ីYanzichaoឃុំXingcun ដើម្បីពិនិត្យមើលស្ថានភាពលូតលាស់នៃតែនិទាឃរដូវ ឈ្វេងយល់ពីការអភិវឌ្ឍនៃឧស្សាហកម្មតែក្នុងតំបន់ និងបានផ្លាស់ប្តូរយ៉ាងស្និទ្ធស្នាលជាមួយបុគ្គលិកពិសេសផ្នែកបច្ចេកវិទ្យា និងកសិករដាំតែ។

ទទួលផលប្រយោជន៍ពីប្រព័ន្ធច្បាប់បុគ្គលិកពិសេសខាងបច្ចេកវិទ្យាដែលត្រូវបានជម្រុញដោយអគ្គលេខាធិកានៅពេលដែលលោកកំពុងធ្វើការនៅខេត្តFujian សួនតែនេះបានបង្កើតជាគំរូដាំ “ជីសរីរាង្គ+ជីធម្មជាតិ”ដែលបានបង្កើនទិន្នផលតែក្នុងមួយម៉ែតនិងទិន្នផលនៃតែដែលមានគុណភាពខ្ពស់ ហើយផ្តល់ដំណោះស្រាយដែលអាចផ្សព្វផ្សាយបាននិងអាចចម្លងបានសម្រាប់ការដាំដុះបែបអេកូឡូស៊ីនៅក្នុងខេត្តFujian។

បច្ចុប្បន្ន ក្រោមការដឹកនាំរបស់បុគ្គលិកពិសេសខាងបច្ចេកវិទ្យា កសិករដាំតែកាន់តែច្រើន កំពុងចាប់ផ្តើមសាកល្បងគំរូដាំដុះបែបអេកូឡូស៊ីថ្មី។ ឧស្សាហកម្មតែក៏បានក្លាយជាឧស្សាហកម្មពិសេស ឧស្សាហកម្មសសរស្តម្ភនិងឧស្សាហកម្មដែលអាចបង្កើនប្រាក់ចំណូលដល់ប្រជាជនរបស់ក្រុងWuyishanផងដែរ។

ទិន្នន័យបានបង្ហាញថា ជាងពាក់កណ្តាលប្រជាជននៅទីក្រុងWuyishanបានចូលរួមក្នុងឧស្សាហកម្មតែ មានអង្គភាពអាជីវកម្មតែដែលបានចុះបញ្ជីច្រើនជាង២.១១ម៉ឺននៅក្នុងទីក្រុង តម្លៃទិន្នផលនៃខ្សែសង្វាក់ឧស្សាហកម្មតែទាំងមូលគឺដល់១៣៥០០លានយាន់ប្រាក់ចិនក្នុងឆ្នាំ២០២៣ ៥០%នៃប្រាក់ចំណូលក្នុងមនុស្សម្នាក់របស់កសិករបានមកពីតែ។

ស្លឹកតែមួយបង្កើតទ្រព្យដល់ប្រជាជនមួយកន្លែង។ ដូចលោកXi Jinpingបាននិយាយថា “ភ្នំWuyi”គឺជាកន្លែងនៃរតនសម្បត្តិធម្មជាតិប្រវត្តិសាស្ត្រដ៏យូរលង់នៃវប្បធម៌តែ អាកាសធាតុសមស្រប គុណសម្បត្តិជាក់ស្តែងនៅក្នុងធនធានតែនិងការគាំទ្រផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បង្កើតបានជាឧស្សាហកម្មតែដ៏រស់រវើក”៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *