ភ្នំពេញ : នៅព្រឹកថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០២៤
ក្រុមការងារ គណបក្សសង្កាត់ ដឹកនាំដោយ: ឯកឧត្ដម ថង សាម៉ុន អនុប្រធានក្រុមការងារចុះជួយសង្កាត់ និងលោក គល់ យី ប្រធានគណបក្សសង្កាត់ត្រពាំងក្រសាំង លោក ហ៊ត រដ្ឋា អនុប្រធានគណបក្សសង្កាត់ត្រពាំងក្រសាំង តំណាងឲ្យ ឯកឧត្តម ហុីង សុីដេត ប្រធានក្រុមការងារចុះជួយសង្កាត់ត្រពាំងក្រសាំង បានដឹកនាំ ក្រុមការងារ និងសមាជិកគណបក្សប្រជាជនកម្ពុជា និងលោកប្រធានសាខាបក្សភូមិ អនុប្រធាន សមាជិក បានចុះជួបសំណេះសំណាលជាមួយបងប្អូនសមាជិកគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិសាមគ្គី១ ភូមិសាមគ្គី ៣ និងភូមិព្រៃដូនអុក ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះ ឯកឧត្តម ថង សាម៉ុន អនុប្រធានគណៈពង្រឹងសង្កាត់ត្រពាំងសាំងនិងលោក ហ៊ត រដ្ឋា អនុប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ត្រពាំងក្រសាំង បានពាំនាំនូវប្រសាន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហុីង សុីដេត ប្រធានគណៈពង្រឹង សង្កាត់ត្រពាំងក្រសាំង បានផ្តាំផ្ញើរសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិក៏ដូចជានៅក្នុងសង្កាត់ត្រពាំងក្រសាំងទាំងមូល ត្រូវខិតខំថែបំប៉នសុខភាពទាំងអស់គ្នា ។

លោក យឹម ថាត ប្រធានសាខាបក្សភូមិសាមគ្គី៣ បានប្រាប់ ឱ្យដឹងថា ក្នុងភូមិរបស់លោក មានបងប្អូនប្រជាពលរដ្ឋដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាបានចូលរួម ២៥គ្រួសារ។ហើយលោកប្រធានក្រុមការងារ បានឧបត្ថមថវិកាក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០រៀលផងដែរ។

លោក គុយ ចាន់ថន អនុប្រធានក្រុមការងារគណៈពង្រឹង សង្កាត់ត្រពាំងក្រសាំងបានអោយដឹងបន្ថែមទៀតថា ក្នុងការចុះសួរសុខទុក្ខ និងពន្យល់អំពី អត្ថប្រយោជន៍នៃគម្រោងកិច្ចសហប្រត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV- DTA)ហើយបងប្អូនប្រជាពលរដ្ឋដែលមានបំណងដំណើរកំសាន្តនៅតំបន់គម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV_DTA សូមទាក់ទង តាមរយៈភូមិសង្កាត់ ដើម្បីចុះឈ្មោះក្នុងការដំណើរកម្សាន្ត នេះ។

សូមបញ្ជាក់ផងដែរថា : ក្នុងការចុះសំណេះសំណាលក្នុងភូមិសាមគ្គី១ ដោយមានការអញ្ជើញចូលរួមឯកឧត្តម ថង សាម៉ុន អនុប្រធានក្រុមការងារតំណាងអោយ ឯកឧត្តម ហ៊ីង សុីដេត ប្រធាន ក្រុមការចុះជួយសង្កាត់ក្រសាំង មេគ្រូសារបក្សចំនួន ២៥គ្រូសារក្នុងមួយភូមិ ឯកឧត្តមប្រធានគណៈពង្រឹង ក្រោយពីបានបញ្ចប់សំណេះសំណាលរួចមកក៏បានឧបត្ថមថវិកាក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០រៀល។

បន្ទាប់មកលោកប្រធានក្រុមការងារគណៈពង្រឹង បានដឹកនាំ ក្រុមការងារ និងប្រធានសាខាបក្សភូមិ អនុប្រធាន សមាជិក បន្តចុះសួរសុខទុក្ខដល់ខ្នងផ្ទះ១គ្រួសារទៀតដែលគាត់ចាស់ជរាមានជំងឺ និងជីវភាពខ្វះខាតឈ្មោះ សេន សុផាន ភេទ ស្រី មានអាយុ ៥៨ ឆ្នាំ រស់នៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង។- សម្ភារៈរួមមាន : – អង្ក២៥គីឡូក្រាម- ទឹកត្រី ១ យួរ – បានឧបត្ថម្ភថវិកាចំនួន ៥០០០០រៀល ។ក្នុងនោះ លោកគល់ យី ប្រធាន បក្សសង្កាត់បានឧបត្ថម្ភថវិកាចំនួន ៥,០០០០៛ លោកគុយចាន់ថនអនុប្រធានក្រុមការងារបាន ឧបត្ថម្ភចំនួន ២,០០០០៛បន្ថែមផងដែរ។

ជាមួយគ្នានោះដែរ លោកស្រី សេន សុផាន ដែលកំពុងសម្រាកព្យាបាលជំងឺ ព្រមទាំងក្រុមគ្រួសារបានថ្លែងនូវក្តីរំភើបគោរពដឹងគុណ និងអរគុណចំពោះក្រុមការងារ ទាំងអស់ក្នុងសង្កាត់ត្រពាំងក្រសាំង ដែលបានយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខដល់រូបលោកស្រី និងក្រុមគ្រួសារ ដែលកំពុងជួបការលំបាកក្នុងការព្យាបាលជំងឺ៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *