លោកមេបញ្ជាការរងនគរបាលវរៈព្រំដែនគោកលេខ៨០៧ ថ្លែងថានឹងចាត់វិធានការណ៌តាមផ្លូវច្បាប់ចំពោះសារព័ត៌មានឬអាខោនហ្វេសបុកណាដែលផុស(post)ផ្សាយមួលបង្កាច់និងបរិហាកេរ្តិ៍រូបលោក។
ប៉ោយប៉ែតបន្ទាយមានជ័យ៖ក្នុងឱកាសជួបសម្ភាសផ្ដល់ព័ត៌មានជាមួយអ្នកយកព័ត៌មានរស្មីញ៉ូស៌នៅព្រឹកថ្ងៃទី15កក្កដា2021ក្នុងគេហដ្ឋានរបស់លោកនៅភូមិអណ្ដូងថ្មមាសសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតលោកវរសេនីយ៌ទោ តាំងកុកឆាយ បានថ្លែងឲ្យដឹងថា លោកនឹងចាត់វិធានការណ៌តាមផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានឬបណ្ដាញទំនាក់ទំនងសង្គម(ហ្វេសប៊ុក)ណាដែលផ្សាយបង្កាច់បង្ខូចបរិហារកេរ្តិ៍រូបលោកផ្ទុយពីការពិតក្នុងរឿងសមត្តកិច្ចជំនាញចាប់សាច់និងគ្រឿងក្នុងជ្រូកជាច្រេីនតោនរបស់ឈ្មួញដែលលួចលាក់នាំចូលគ្មានច្បាប់កាលពីថ្ងៃទី14កក្កដាម្សិលមិញនេះ។
សូមរម្លឹកថាកាលពីថ្ងៃទី14កក្កដាសមត្តកិច្ចចម្រុះដឹកនាំដោយលោកហ៊ុយទូចប្រធានពេទ្យសត្វខេត្តបានចុះចាប់សាច់ និងគ្រឿងក្នុងជាច្រេីនតោនដែលឈ្មួញលួចលាក់នាំចូលពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែតដោយដាក់បង្កប់ជាមួយត្រីនិងទំនិញផ្សេងៗទៀតយកទៅដុតកំទេចចោល។ ក្រោយការបង្ក្រាបមិនបានប៉ុន្មានម៉ោងផង ក៏មានគេហទំព័រ សារព័ត៌មានអនឡាញនិងបណ្ដាញទំនាក់ទំនងសង្គមជាច្រេីនបានបង្ហោះព័ត៌មាននេះដោយខ្លះបានដកស្រង់សម្ដីសមត្តកិច្ច ខ្លះផ្សាយតាមការមេីលឃេីញឬឮគេថាតៗគ្នា។
ក្នុងនោះក៏មានប្រព័ន្ធផ្សព្វផ្សាយខ្លះបានដាក់បន្ទុកចោទប្រកាន់ចំៗថាទំនិញដែលចាប់នេះជារបស់ឈ្មោះកៅនិងឡៃឡាយដោយមានលោកវរសេនីយ៌ទោតាំងកុកឆាយ ជាអ្នកកាងធ្វេីខ្នងបង្អែកឲ្យ។ ក្នុងការផ្សាយនោះក៏មានដាក់រូបថតលោកមេបញ្ជាររងក្នុងឯកសណ្ឋានដោយមានពាក់សក្កិលេីស្មាផងដែរ។
ការផ្សាយដោយគ្មានស្រង់សម្ដីពីប្រភពនិងគ្មានតុល្យភាពព័ត៌មានប្រាសចាកពីវិជ្ជាជីវៈនិងក្រមសីលធម៌អ្នកសារព័ត៌មានបែបនេះបានធ្វេីឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសលោកដែលជាមន្ត្រីមានតួរនាទីសមបង្គួរដែរក្នុងកងកម្លាំងប្រដាប់អាវុធធ្វេីឲ្យលោកមិនអាចទទួលយកបានឬនៅសម្ងំស្ងៀមបានឡេីយ ដូច្នេះលោកត្រូវតែតបតវិញតាមនិតិវិធី។
ទាក់ទងនិងរឿងច្បាប់អាជីវកម្មលោកតាំងកុកឆាយបានយកឯកសារពាក់ព័ន្ធមកបង្ហាញអ្នកយកព័ត៏មានយេីងដោយបញ្ជាក់ច្បាស់ថា ច្បាប់នាំចូលសាច់បង្កកឬសាច់ក្លាសសេគឺជាច្បាប់របស់កូនស្រីលោកមិនមែនជារបស់លោកទេ ព្រោះលោកជាមន្ត្រីកងកម្លាំងប្រដាប់អាវុធមិនអាចឈរឈ្មោះបេីកក្រុមហ៊ុនបានទេ។ ដោយឡែកចំពោះសាច់ដែលសមត្តកិច្ចបង្ក្រាបបានម្សិលមិញនេះមិនមែនជារបស់លោកឬរបស់ក្រុមហ៊ុនលោកទេ ដូច្នេះគ្មានទាក់ទងអ្វីសូម្បីបន្តិចជាមួយលោក ហេតុអ្វីក៏ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមកចោទប្រកាន់លេីរូបលោកដូច្នេះទៅវិញ? ។
ជាចុងក្រោយលោកមេបញ្ជាការរងបានផ្ដល់ទំនុកចិត្តយ៉ាងកក់ក្ដៅលេីរស្មីញ៉ូសដោយមានប្រសាសន៌ថា លោកសង្ឃឹមថាសារព័ត៌មានយេីងនឹងលេីកយកតែការពិតមកផ្សព្វផ្សាយ ពុំមានការបំពុលឬបំពានអ្នកដទៃបំភ្លៃការពិតឡេីយ ៕ LonNok Serei(15កក្កដា2021)