ថ្ងៃទី២៩ ខែសីហា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការសម្រេចបាននូវទំនើបកម្មជាការស្វែងរករួមរបស់ប្រទេសចិននិងអាហ្វ្រិក ភាគីចិនរីករាយពួតដៃជាមួយភាគីអាហ្វ្រិក ដើម្បីរួមគ្នាឆ្ពោះទៅរកដំណើរទំនើបកម្មថ្មី និងរួមគ្នាប្រមូលផ្តុំកម្លាំងចលករកាន់តែច្រើនសម្រាប់ជំរុញទំនើបកម្មពិភពលោកនិងការអភិវឌ្ឍរួមរបស់មនុស្សជាតិ។
លោកLinJianបានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែគាំទ្រយ៉ាងរឹងមាំចំពោះអាហ្វ្រិកក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដោយម្ចាស់ការ ព្រមទាំងផ្តោតសំខាន់ទៅលើវិស័យចំនួន៣ដែលត្រូវជំរុញការធ្វើទំនើបកម្មជាបន្ទាន់ ហើយបំផុសឱ្យមាន “គំនិតផ្តួចផ្តើមស្តីពីការគាំទ្រឧស្សាហូបនីយកម្មរបស់អាហ្វ្រិក អនុវត្ត “ផែនការស្តីពីប្រទេសចិនផ្តល់ជំនួយដល់ការធ្វើទំនើបកម្មកសិកម្មរបស់អាហ្វ្រិក”និង “ផែនការសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលធនធានមនុស្ស”ក្រោមក្របខ័ណ្ឌវេទិកាសហប្រតិបត្តិការរវាងប្រទេសចិននិងអាហ្វ្រិក ព្រមទាំងគាំទ្រការអភិវឌ្ឍនិងភាពរុងរឿងរបស់អាហ្វ្រិកតាមរយៈប្រតិបត្តិការជាក់ស្តែង។ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងអាហ្វ្រិកបានឡើងដល់២៨២១០០លានដុល្លារអាមេរិកដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានផ្តល់ឱកាសការងារលើសពី១លាន១សែននាក់សម្រាប់អាហ្វ្រិកក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ។
វេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ២០២៤ក្រោមប្រធានបទ “ចាប់ដៃគ្នាជំរុញទំនើបកម្ម រួមគ្នាកសាងសហគមន៍រួមវាសនាកម្រិតខ្ពស់រវាងប្រទេសចិននិងអាហ្វ្រិក”នឹងបើកធ្វើនៅសប្តាហ៍ក្រោយ៕
🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍