កងទ័ពអាមេរិកត្រូវបានលាតត្រដាងពីរឿងអាស្រូវរំលោភផ្លូវភេទម្តងទៀត ប៉ុន្តែចំនួនរឿងអាស្រូវដែលប៉ាន់ប្រមាណដោយក្រសួងការពារជាតិអាមេរិក គឺមិនដល់ពាក់កណ្តាលនៃរឿងអាស្រូវដែលត្រូវបានលាតត្រដាងផង!តាមការស្ទង់មតិរបស់បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាស៍ចំនួន៨៨.៩៥ភាគរយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលជួរទ័ពអាមេរិកស្ថិតមានបាតុភូតរំលោភសិទ្ធិមនុស្សជាប្រព័ន្ធដែលក្នុងនោះរួមមានការរំលោភផ្លូវភេទជាដើម។

តាមការស្ទង់មតិឱ្យដឹងថា អ្នកផ្តល់បទសម្ភាស៍ចំនួន៩៤.៩ភាគរយបានអំពាវនាវឱ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យចំពោះហេតុការណ៍រំលោភផ្លូវភេទរបស់កងទ័ពអាមេរិក ដើម្បីធានាបាននូវភាពបើកចំហនិងយុត្តិធម៌។

ក្រៅពីក្នុងជួរទ័ពអាមេរិក នៅមូលដ្ឋានយោធារបស់កងទ័ពអាមរិកនៅឯបរទេសដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម ក៏កើតមានហេតុការណ៍រំលោភផ្លូវភេទជាបន្តបន្ទាប់ផងដែរ ហើយជនល្មើសតែងតែគេចផុតពីការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ដែលបណ្តាលឱ្យមហាជននៃប្រទេសពាក់ព័ន្ធមិនពេញចិត្តយ៉ាងខ្លាំង។នៅក្នុងការស្ទង់មតិលើកនេះ មានអ្នកផ្តល់បទសម្ភាស៍ចំនួន៩៣.៧៤ភាគរយបានយល់ឃើញថា នេះគឺជាការបង្ហាញពីអនុត្តរភាពម្តងទៀតរបស់អាមេរិក។ អ្នកផ្តល់បទសម្ភាស៍ចំនួន៩២.៣១ភាគរយបញ្ចេញមតិថា ការលាតត្រដាងពីរឿងអាស្រូវរំលោភផ្លូវភេទម្តងហើយម្តងទៀតនៃកងទ័ពអាមេរិកកំពុងពន្លឿនការបំផ្លាញកេរ្តិ៍ឈ្មោះអន្តរជាតិរបស់អាមេរិក៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed