ភ្នំពេញ : នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី កម្លាំងនគរបាលខណ្ឌឬស្សីកែវ
បានចុះបង្ក្រាបករណី បើកលេងល្បែងស៊ីសងខុសច្បាប់(ភ្នាល់មាន់ជល់)មួយកន្លែងប្រឆាំងនិងអ្នករាជការសាធារណហើយប្រើអំពើហិង្សាលើសមត្ថកិច្ច ស្ថិត នៅចំណុចដីឡូត៍ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ឱ្យដឹងថា : សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែង ដែលជាជនសង្ស័យចំនួន៧ នាក់ ដែលមានឈ្មោះ :
1/ជនសង្ស័យឈ្មោះ មាន ស៊ីនាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
2/ជនសង្ស័យឈ្មោះ ហេង គ្រីស្នា ហៅក្រៅ វង្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
3/ជនសង្ស័យឈ្មោះ ជួន តូ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
4/ជនសង្ស័យឈ្មោះ ឈីន តី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់នំប័ង ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
5/ជនសង្ស័យឈ្មោះ យេង ទីន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
6/ជនសង្ស័យឈ្មោះ ជិន សុឃាង ភេទប្រុស អាយុ៤១ឆ្នាំមុខរបរ ជាងសំណង់ ស្នាក់នៅ បន្ទប់ជួល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
7/ជនសង្ស័យឈ្មោះ សៀក ផាន់នី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ បាត់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
សម្ថកិច្ចបានដករហូតវត្ថុតាងមានដូចជា :
-មាន់ជល់ចំនួន០១ក្បាល
-ខ្នាយដែកចំនួន០១គូរ
-ទូរសព្ទចំនួន០៧គ្រឿង
-ប្រាក់ចំនួន១០០០០០រៀល
*បច្ចប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងនិងចាត់ការតាមនិតិវិធី។