ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ សមាគមសារព័ត៍មាន អេឡិចត្រូនិច អឹម អេស ជេ ( AE MSJ ) សហការជាមួយវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មាន បានបើកវគ្គបណ្តុះបណ្តាលជំនាញ រាយការណ៍ និងសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ» ដែលមានសិក្ខាកាមជាអ្នកសារព័ត៌មានជាច្រើនអង្គភាពមកពីគ្រប់រាជធានីខេត្ត ក្រោមអធិបតីភាព លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AE MSJ)។

នាឱកាសនោះលោកប្រធានសមាគម មានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាល ស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ” ក្នុងគោលបំណងចូលរួមពង្រឹងការបញ្ចេញមតិ ជាពិសេស លើវិស័យសារព័ត៌មាននៅកម្ពុជា ស្របតាមគោលនយោបាយបញ្ចុកោណ-ដំណាល់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

លោកបណ្ឌិតបានបន្ថែមទៀតថា« វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមសហការពីលោកសាស្ត្រចារ្យជំនាញផ្នែកសារព័ត៌មាន មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោកសាស្ត្រាចារ្យ ស៊ី បរិញ្ញា ទីប្រឹក្សាក្រសួងព័ត៌មាន និងមានការធ្វើបទបង្ហាញចែករំលែកនូវជំនាញ និងបទពិសោធន៍លើវិស័យសារព័ត៌មានពីសំណាក់អ្នកសារព័ត៌មានអាជីពជើងចាស់ផងដែរ»។

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បន្តលើកឡើងទៀតថា យើងជាអ្នកសារព័ត៌មានមិនមែនជាតារាសម្ដែងនោះទេ ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួន ដូច្នេះបងប្អូនអ្នកសារព័ត៌មានត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យទាន់សម័យកាល ។

សូមបញ្ជាក់ថា សម្រាប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានដោយវិជ្ជាជីវៈ” ប្រមាណ ជាង ១០០នាក់ ក្នុងនោះក៏មានបង្រៀននៅជំនាញបន្ថែមដូចជា៖ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរ របបសារព័ត៌មាន, ជំនាញថតវីដេអូរអាជីព នឹងជំនាញផ្នែកថតវីដេអូ និងរបៀបថតរូបសន្លឹកផង។

ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមនឹងទទួលបានវិញ្ញាប័ណ្ណបញ្ជាក់ការសិក្សា និងអ្នកដែលឆ្នើមចំនួន០៥នាក់ នឹងទទួលបានប័ណ្ណសរសើរពីសមាគមបន្ថែមផងដែរ៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *