ខេត្តមណ្ឌលគិរី : ករណីឃាតកម្មបាញ់សម្លាប់ស្ត្រីម្នាក់ជាគ្រូពេទ្យនៅក្នុងស្រុកអូរាំង កើតឡើងកាលពីនៅថ្ងៃទី១២ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង២៣និង២៩នាទី យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា : ជនស្ស័យឈ្មោះ សុខា នុត បានយកកាំភ្លើងAK 47 មួយដើមដែលរើសបានក្នុងព្រៃ ដើរទៅរកនារីរងគ្រោះនៅបុស្តិ៍សុខភាពអណ្ដូងក្រឡឹង មុននិងចេញទៅរកឈ្លុសសត្វក្នុងព្រៃ ពេលទៅដល់ប៉ុស្តិ៍សុខភាព នារីរងគ្រោះឈ្មោះ កែម កែវកន្និកា និងកូនស្រីឈ្មោះ ជូ សាណា កំពុងដេកក្នុងបន្ទប់ប៉ុស្តិ៍សុខភាព ពេលនោះជនសង្ស័យ បានសួរនាំរឿងបាយហូប ហើយក៏ឈ្លោះប្រកែកគ្នា ដោយនាក់ទាំងពីជាសង្សានិងគ្នា មួយសន្ទះុ ទើបឈានដល់ការបាញ់សម្លាប់ជនរងគ្រោះ ត្រូវចំក្បាលសៀតផ្កាខាងស្ដាំ ធ្លាយចេញទៅខ្នង ក្បាលគ្រាប់ធ្លាយត្រូវចំដៃកុមារីរងគ្រោះឈ្មោះ ជូ សាណា ត្រូវជាកូននារីរងគ្រោះ ចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួស ហើយជនសង្ស័យឈ្មោះ សុខា នុត បានបាញ់ខ្លួនឯងចំនួន ២គ្រាប់ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួន រហូតដល់ព្រឹកឡើងម៉ោង ០៥ និង៣០នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន។
ជនរងគ្រោះរងដោយការបាញ់ប្រហារពីខ្មាន់កាំភ្លើង ១/ ឈ្មោះ កែម កែវកន្និការ ភេទ ស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរពេទ្យ មានទីលំនៅបច្ចុភូមិ អណ្តងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ (ស្លាប់)។
២/ឈ្មោះ ជូ សាណា ភេទស្រី អាយុ ០៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី(រងរបួសត្រូវដៃខាងឆ្វេង)
ចំណែកឯជនបង្ក ជនសង្ស័យចំនួន ០១នាក់ ដែលមានឈ្មោះ សុខា នុត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបានដកហូតវត្ថុតាង ចាប់យក: ។
១/ កាំភ្លើង AK ៤៧ (១ដើម) អត់ស្វាយ
២/ បង់ចំនួន០១
៣/ គ្រាប់ចំនួន ០៦គ្រាប់។
ករណីឃាតកម្ម)បាញ់សម្លាប់ស្ត្រីម្នាក់ជាគ្រូពេទ្យនៅក្នុងស្រុកអូរាំង ដែលស្ថិតនៅភូមិ អណ្ដូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី
មូលហេតុ ៖ដោយសារតែឈ្លោះប្រកែកគ្នាជាហេតុធ្វើឲ្យឈានដល់ការបាញ់សម្លាប់នារីរងគ្រោះ (ឃាតកម្ម)។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅតុលាការតាមនិតិវិធី ។
https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1