ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងមកនេះ នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងនាមក្រុម សេនាសន្តិភាព ឯកឧត្តម លី ហុង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាទីប្រឹក្សា ក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងារ បាននាំយកមីម៉ាម៉ា ចំនួន ៥០កេសធំ ស្មើនឹង ៣០០កេសតូច មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្ដែងក្នុងអង្គភាព។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ ឯកឧត្តម លី ហុង ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាលកក់ក្តៅ និងបានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ដែលតែងតែមានចិត្តសប្បុរសឧបត្ថម្ភអំណោយ ដល់ អាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ៕
https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ