ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មនុស្សប្រុសស្រីចំនួន ៤នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសចំនួន ២នាក់ ដោយសារផ្ទុះគ្រាប់បេ៤១ សំណល់សល់ពីសង្គ្រាម។ជនរងគ្រោះរស់នៅក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ :
ទី១ /ឈ្មោះ ជើម ក្លឹប ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិព្នង
ទី២/ ឈ្មោះ ក្លេវ ដា ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិព្នង
ទី៣ /ឈ្មោះ ដា ហាត់ ភេទស្រី អាយុ ១៣ ឆ្នាំជនជាតិព្នង
ទី៤/ ឈ្មោះ ដា សា ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិព្នង ។

ចំណែកអ្នករងរបួស
ទី១ /ឈ្មោះ តែក ខ្លូង ភេទស្រី អាយុ ៣៦ ឆ្នាំជនជាតិព្នង និងទី២ /ឈ្មោះ ដា វាសនា ភេទស្រី អាយុ ៦ឆ្នាំ ជនជាតិព្នង ។

បើតាមការបញ្ជាក់ពីស្ត្រីរងរបួស នៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ពួកគាត់បានចេញដំណើរពីលំនៅឋាន ដើម្បីទៅរកផលអនុផលព្រៃឈើ (ជ័រចុង) ដើម្បីយកមកលក់ ដោះដូរជីវភាពប្រចាំថ្ងៃ ដែលមានចម្ងាយប្រហែលជា ១០គីឡូម៉ែត្រ មានចំនួន ២គ្រួសារ ស្មើនឹង ៦នាក់ ហើយក៏បានឈប់សម្រាក នៅក្រោមដើមឈើកន្លែងកើតហេតុ ហើយក្មេងប្រុសមានអាយុ ១០ឆ្នាំ បានប្រទះឃើញគ្រាប់បេ៤១ និងបានលើកយកមកបង្ហាញ នៅពេលនោះជីតា បានប្រាប់ថាកុំលេងប្រយ័ត្នផ្ទុះ នៅពេលនោះ ស្ត្រីរងរបួស បាននាំកូនតូច អាយុ ៦ឆ្នាំ ចេញពីចំណុចនោះ មិនបានប៉ុន្មានផង គ្រាប់បេនោះ បានរបូតពីដៃក្មេងប្រុសធ្លាក់មកបុកនឹងដី បណ្តាលឱ្យផ្ទុះ ។

បន្ទាប់មកស្ត្រី និងក្មេងស្រីរងរបួស បានធ្វើដំណើរមកភូមិ រកគេជួយ និងរាយការណ៍មកមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ ដើម្បីជួយសង្គ្រោះ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងអធិការក្រុងសែនមនោរម្យ ចុះទៅកន្លែងកើតហេតុ បានឃើញសពជនរងគ្រោះប្រុសស្រីទាំង ៤នាក់ ស្លាប់ យ៉ាងអាណោចអាធម្ម និងពិនិត្យបំបែងគ្រាប់ បានសន្និដ្ឋានថា គ្រាប់ដែលផ្ទុះ គឺគ្រាប់បេស៤១ ។

ចំពោះសពប្រុសស្រីចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ច និបងប្អូនប្រជាពលរដ្ឋធ្វើការបញ្ចុះ នៅទីតាំងម្ដុំកើតហេតុ នោះ ដោយសារអាប៉ីជំនឿជនជាតិដើមភាគតិចព្នង មិនឱ្យយកសពមកតម្កល់ធ្វើបុណ្យប្រពៃណី នៅក្នុងភូមិឡើយ ៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed