ចង់មិនចង់ តិចអត់ដឹង! Metfone Stars កំពុងរុករកអ្នកដែលចូលចិត្តផលិតវីដេអូនៅលើ Tiktok បង្ហាញទេពកោសល្យក្លាយជាអ្នកល្បី!

តិចអត់ដឹង! Metfone សហការជាមួយ Tiktok បង្កើតកម្មវិធីដ៏ល្បីដំបូងគេក្នុងប្រទេកម្ពុជា សម្រាប់ អ្នកចូលចិត្តផលិតវីដេអូមាតិកា

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ – មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងប ច្ចេកវិទ្យា ឈានមុខគេនៅកម្ពុជា ទើបតែបានប្រកាសជាផ្លូវការនៃកម្មវិធី Metfone Stars ដែលជាការ ប្រកួតអនឡាញដ៏គួរឱ្យចាប់អារម្មណ៍ និងត្រូវបានបង្កើតឡើងដើម្បីគាំទ្រ និងអភិវឌ្ឍជំនាញ អ្នកផលិតវី ដេអូមាតិកា និងជម្រុញអ្នកដែលមានទេពកោសល្យឲ្យសម្រេច ក្តីស្រមៃក្នុងវិថីផលិតមាតិការ វិដេអូនៅក្នុង ប្រទេសកម្ពុជា។

Metfone Stars ដែលជាកិច្ចសហការគ្នាជាមួយក្រុមហ៊ុន TikTok គឺជាកម្មវិធីប្រកួតទេពកោសល្យថ្មី មួយ និងដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលស្វាគមន៍អ្នកបង្កើតមាតិកាវីដេអូទាំងអស់ រួមមាន អ្នកផ លិតវិដេអូខ្លីៗ អ្នករាំ ច្រៀង អ្នកកំប្លែង សម្រស់ មេចុងភៅ អ្នកធ្វើវីដេអូលើការធ្វើ ឬណែនាំពីម្ហូបអាហារឆ្ង ញ់ៗ អ្នកចូលចិត្តដើរកម្សាន្ត ឬផ្សងព្រេង និងអ្នកផលិតវីដេអូជាច្រើនទៀត គឺអាចចូលរួមប្រកួតក្នុង លក្ខខណ្ឌដូចៗគ្នា ដើម្បីមានឱកាសបង្ហាញពីស្នាដៃប្រកដោយភាពច្នៃប្រឌិត និងមានទាក់ទាញរបស់ពួក គេ ឱ្យកាន់តែមានការគាំទ្រ និងមានភាពល្បីល្បាញជាមួយកម្មវិធី Metfone Stars ។

លោក Le Duc Anh នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ដោយក្តីរំភើបរីករាយ ថា “យើងមានក្តីសោមនស្សរីករាយ ក្នុងការចាប់ផ្តើមកម្មវិធី Metfone Stars ដែលបានចាប់ដៃគូជាមួយ TikTok ដែលជាកម្មវិធីប្រកួតដ៏ពិសេសមួយ ដែលផ្តល់ឱកាសដ៏ល្អ ក៏ដូចជាគាំទ្រ និងជំរុញឱ្យអ្នកផលិតវី ដេអូមាតិកាផ្សេងៗនៅកម្ពុជា អាចបង្ហាញ នូវទេពកោសល្យរបស់ពួកគេឆ្ពោះទៅរកពិភពកាន់តែអស្ចារ្យ ដែលយើងចង់ឱ្យកម្មវិធីនេះ ជួយដឹកនាំ ពួកគេទៅកាន់ក្ដីស្រមៃរបស់ពួកគេ ចង់ក្លាយជាអ្នកផលិតវីដេអូ មាតិកាដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា។

កម្មវិធីប្រកួត Metfone Stars ដែលបានចាប់ដៃគូជាមួយ TikTok នឹងផ្តល់បទពិសោធន៍មួយ ដែលមិន ធ្លាប់មានពីមុនមកសម្រាប់អ្នកផលិតវីដេអូមាតិកា។ ក្នុងដំណាក់កាលនៃការប្រកួត បេក្ខជន នឹងអភិវឌ្ឍជំនាញរបស់ពួកគេក្នុងដំណាក់កាលនីមួយៗ រួមទាំងប្រឈមនឹងការប្រកួតប្រជែង ជាមួយសមាជិកក្រុមដ៏ គួរឱ្យរំភើបរីករាយ និងទទួលបានការបណ្ដុះបណ្ដាលរួមគ្នា។ បទពិសោធន៍ទាំងនេះ នឹងបង្រៀនឱ្យពួកគេ ទទួលបាននូវជំនាញមូលដ្ឋាន ដើម្បីបង្វឹកពួកគេ ឱ្យក្លាយជា អ្នកផលិតវីដេអូមាតិកាដ៏ល្បី។ លើសពីនេះ គណៈកម្មការ ដែលពោរពេញដោយជំនាញ និងបទពិសោធន៍ នឹងផ្តល់ការណែនាំល្អៗ ដឹកដៃពួកគេឱ្យ ឆ្ពោះទៅកាន់ក្តីស្រមៃដ៏គួរឱ្យរំភើបនាពេលអនាគតដ៏ខ្លី។

លោកLe Duc Anh នាយកផ្នែកទីផ្សារ បានបង្ហាញនូវភាពជឿជាក់យ៉ាង មុតមាំថា កម្មវិធី Metfone Stars នឹងក្លាយជាកម្មវិធីដ៏ល្បីល្បាញ និងជាទីចាប់អារម្មណ៍របស់ ប្រជាជនកម្ពុជា រង់ចាំទស្សនាទូទាំង ប្រទេស ហើយខ្ញុំនឹងបានឃើញតារាថ្មីៗ ដែលពោរពេញ ដោយទេពកោសល្យ និងសមត្ថភាព រះឡើង យ៉ាងត្រចះត្រង់ ជាមួយកម្មវិធីយើង។
ត្រៀមខ្លួនហើយឬនៅ? របៀបដាក់ពាក្យចូលរួមប្រកួត៖

  1. បង្ហោះវីដេអូរបស់អ្នកនៅលើ TikTok ។
  2. ភ្ជាប់ជាមួយ hashtag #MetfoneStars នៅក្នុង caption វីដេអូរបស់អ្នក។ 3. បំពេញព័ត៌មានរបស់អ្នកតាមរយៈ Link ដែលបានផ្ដល់ជូន។ យើងពិតជាចង់ឃើញទេពកោសល្យដ៏អស្ចារ្យរបស់អ្នកទាំងអស់គ្នា ទទួលបានការគាំទ្រ និងមាន ប្រជាប្រិយភាពទូទាំងប្រទេស!៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed