នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការយុវជនគណបក្ស សរុបចំនួន១៣៤រូប នៅវិមាន ៧មករា រាជធានីភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបែងចែកបទឧទ្ទេសនាមជាពីរផ្នែកសំខាន់ៗ ក្នុងនោះរួមមានការផ្តោតសំខាន់ទៅលើភាពអ្នកដឹកនាំ និងការដឹកនាំតាមរយៈភាពជាគំរូរបស់គណបក្សប្រជាជនកម្ពុជា និងគំរូដឹកនាំរបស់សម្តេចតេជោ។ ក្នុងផ្នែកទី២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្នុងនាមក្រសួងមុខងារសាធារណៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយទស្សនៈវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្លាយជាសមិទ្ធកម្មពិតប្រាកដ។ ជាក់ស្តែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលមួយចំនួនដែលក្រសួងមុខងារសាធារណៈ សម្រេចបានក្នុងនោះរួមមាន៖ ការប្រឡងជ្រើសរើសមន្ត្រីរាជការ ក្នុងបរិបទថ្មីដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព បរិយាបន្ន ប្រសិទ្ធភាព រួមជាមួយនឹងការរៀបចំនូវនិយាមនីតិវិធីប្រតិបត្តិ ក៏ដូចជាការរៀបចំនូវវិធានគន្លឹះផ្សេងៗទៀតដែលគាំទ្រទៅដល់ការងារកែទម្រង់រដ្ឋបាលសាធារណៈ។

បន្ទាប់ពីបទឧទ្ទេសនាមទាំងពីរផ្នែករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សិក្ខាកាមក៏ត្រូវបានផ្តល់ឱកាសឱ្យសួរសំណួរ និងជជែកពិភាក្សាវែកញែកជាច្រើន ដើម្បីផ្តល់ជាពុទ្ធិ និងចំណេះដឹងជូនគ្នាទៅវិញទៅមកប្រកបដោយភាតរភាព៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed