ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបានប្រាប់ បណ្ដាញសារព័ត៌មាន រស្មី ញ៉ូស៍ ឲ្យដឹងថា មានហាងខារ៉ាអូខេមួយកន្លែង យីហោ G9 KTV ដែលមានទីតាំងស្ថិតនៅភូមិដី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងដំណើរការ យ៉ាងគគ្រឹកគគ្រេង មានល្បែងស៊ីសងច្រើនប្រភេទ… ជាពិសេសហ្គេមបាញ់ត្រីទំនើបៗ។ 

តែបើតាមភ្ញៀងដែលចូលច្រៀងខារ៉ាអូខេក្នុង G9 KTV  បានបញ្ជាក់យ៉ាងច្បាស់ថា នៅខាងក្នុង មានវ៉ៃឡើង ម៉ាស្សា ល្បែងសុីសង ហ្គេមទូរបាញ់ត្រី…ដែលមានអតិថិជន ជាយុវជន យុវនារីចូលលេង យ៉ាងគគ្រឹកគគ្រេង។

ពលរដ្ឋបានចោទជាសំណួរថា ល្បែងហ្គេម internet និងទូរហ្គេមបាញ់ត្រី បង្កប់នៅតាមហាងខារ៉ាអូខេនោះ តើអាជ្ញាធរក្រុងប៉ោយប៉ែត ជាពិសេសកម្លាំងនគរបាលបានដឹងដែរឬទេ? ឬវាជាទម្លាប់ដែលល្បែងបែបនេះបានកើតឡើង នៅទីប្រជុំជនក្នុងក្រុងប៉ោយប៉ែតហើយអាជ្ញាធរមិនអាចបង្ក្រាបបាន? ឬមួយវាជាឆ្នាំងបាយរបស់ពួកមន្ត្រីមានសមត្ថកិច្ចទាំងនោះ? ឬមួយថា ថៅកែហាងខារ៉ាអូខេបង្កប់ល្បែងស៊ីសងទាំងនោះធំជាង អស់លោកសមត្ថកិច្ចក្រុងប៉ោយប៉ែត?

ហើយតើអាជ្ញាធរក្នុងទឹកដី ក្រុងប៉ោយប៉ែត មានបានដឹងរឿងនេះទេ នេះបើតាមសំដីប្រជាពលរដ្ឋប្រាប់មកថា ទីតាំងបើកល្បែងកណ្តាលក្រុងក្នុង G9 KTV ទំនើបនេះ គឺចាប់ផ្តើមលេងតាំងពីយូណាស់មកហើយ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្នើសុំអោយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះត្រួតពិនិត្យ ហើយជាមួយគ្នានោះដែរ សូមណូមពរទៅដល់ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាពិសេសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត ចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងបើកការលេងភ្នាល់ដាក់ប្រាក់ នៅក្នុងមូលដ្ឋានខាងលើនេះដើម្បីធានានូវសន្តិសុខសុវត្ថិភាព ជាពិសេសភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពខ្ពស់ផងទាន៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed