នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាបារាំង ឯកត្ដម លីម ប៊ុនហុក អគ្គលេខាធិការរង និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា​ បានជួបពិភាក្សាការងារជាមួយ​ ឯកឧត្ដម Damien Chamussy អគ្គលេខាធិការរដ្ឋសភាបារាំង និងសហការី។ ផ្អែកទៅតាមសំណើរបស់ ឯកត្ដម លីម ប៊ុនហុក ឯកឧត្ដម Damien Chamussy បានស្វាគមន៍ ហើយសន្យាថា អគ្គលេខាធិការដ្ឋានរដ្ឋសភាបារាំង​ រីករាយនឹងជួយបណ្ដុះបណ្ដាល ព្រមទាំងចែករំលែកបទពិសោធរបស់រដ្ឋសភាបារាំងនៅក្នុងការងារសភាឌីជីថល ការងារផ្សព្វផ្សាយបែបឌីជីថល និងការងារបណ្ដុះបណ្ដាលជំនួយការគណៈកម្មការ​ និងជំនួយការតំណាងរាស្ត្រ។ បន្ថែមពីលើនេះទៀត អគ្គលេខាធិការដ្ឋានរដ្ឋសភាបារាំងនឹងបន្តសហការបណ្ដុះបណ្ដាលមន្ត្រីសភាកម្ពុជា តាមរយៈគម្រោងរបស់ PCAsia និងAPF ដោយបញ្ជូនមន្ត្រីមកធ្វើកម្មសិក្សានៅសភាបារាំង ដូចធ្លាប់អនុវត្តកន្លងមករួចហើយ។
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed