ខេត្ត​បន្ទាយមានជ័យ​ : អ្នកសារព័ត៌មាន​ចំនួន​០៣​នាក់​ ត្រូវបាន​ អ្នក​បើក​ល្បែងស៊ីសង​ខុសច្បាប់​បាន​វាយ​ធ្វើបាប​បណ្តាលអោយ មាន​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​និង​បាន​បំផ្លិចបំផ្លាញ​ទ្រព្យ​ផ្ទាល់ខ្លួន​អស់​ជាច្រើន ខណ​: ពួកគាត់​ចុះទៅ​ថត​ផ្តិត​យក​រូបភាព​នៅ​កន្លែង បទល្មើស ហ្គេមទូបាញ់ត្រីទាំងនោះហើយហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង​៨:៣០​នាទី យប់​ថ្ងៃ​ទី​០២​ខែ​មិនា​ឆ្នាំ​២០២៤ ដែលស្ថិតនៅ​ចំណុច ភូមិ ប្រជា​ធម្ម​ខាងលិច សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែ​ត​
ខេត្តបន្ទាយមានជ័យ។

ជនដៃដល់​ដែលត្រូវបានគេស្គាល់ថាជា​ម្ចាស់ផ្ទះ ឈ្មោះ ក្រូច ឃឿន ភេទ​ស្រី អាយុ ៥៦ ឆ្នាំ រស់នៅ ភូមិ ប្រជា​ធម្ម​លិច សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត នឹង​ឈ្មោះ សុខ អាង ជា​ម្ចាស់​ទូ​បាញ់​ត្រី ដែល​ជា​ជនដៃដល់ បាន​នាំ​បក្ខពួក​មក​វាយ លើ​ក្រុម​អ្នកសារព័ត៌មាន អោយ​រងរបួស​ធ្ងន់ មាន​ចំនួន​០៣​នាក់ ។​

​អ្នក​សារព័ត៍មាន​រងការវាយប្រហារពីរក្រុមបើកល្បែងហ្គេមទូបាញ់ត្រី ត្រូវបានគេស្គាល់ថា : ១-លោក សំ អ៊ាង ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ចោមចៅ​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​មាន​តួនាទី​ជា​ចាងហ្វាង​ការផ្សាយ “​គេហទំព័រ សំ អ៊ាង ហត់​ញូ​ស៍​”
២- លោក ស៊ុន ម៉ាញ់ អ្នក​យក​ពត៌មានឲ គេហទំព័រ សំ អ៊ាង ហត់​ញូ​ស៍​
៣- លោក លួ​ន ភា​រិន ជា​អ្នកយកព័ត៌មានឲ គេហទំព័រ សំ អ៊ាង ហត់​ញូ​ស៍​។​

​លោក សំ អ៊ាង បានប្រាបបណ្ដាញសារព័ត៌មានអោយដឹងថា​: លោក បាន​រងរបួស​ចំ​ក្បាល​និង​បាន​វាយ​មកលើ​រូបរាងកាយ​យ៉ាង​ធ្ងន់ធ្ងរ ហើយ លោក ស៊ុន ម៉ាញ់ បាន​រងរបួស​ធ្លាក់​ឆ្អឹង​ស្មា និង លោក លួ​ន ភា​រិន បាន​រងរបួស​បែក​មាត់​ធ្លាយ​ពី​ក្រៅ​ដល់​ខាង​ក្នុងនៃ​មាត់​ទៀតផង​។​ជនដៃដល់​បាននាំគ្នា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកកាសែត​ទាំង​៣​នាក់​រួមមាន​:– ទូរ​សព្ទ​ដៃ oppo ចំនួន​២​គ្រឿង
-​ដង​ឡាយ​ចំនួន​២ គ្រឿង​
– អាយ​ឌី​ចំនួន​២​គ្រឿង ហើយ​បាន​វាយកំទេច​រថយន្ត​ចំនួន​២​គ្រឿង បាន​បណ្តាលអោយ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ 01 រថយន្ត ប្រូស​សេរី​ឆ្នាំ 2004 បែក​កញ្ចក់​ផ្នែក​ខាងមុខ​និង​កំពិត​ផ្នែក​ខាង​ចំហៀង​។ 02- រថយន្ត ប្រូស សេរី​ឆ្នាំ 2005 បែក​នៅ​ផ្នែក​ខាងក្រោយ​យ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់ពីរ​ឈ្មោះ សុខ អាង នឹងបក្សពួក វាយ​អ្នកសារព័ត៌មាន យ៉ាង​ដំណំក្រុម​អ្នក សារព័ត៌មាន​ដែល​អ្នករងគ្រោះ បាន​ទៅ​ដាក់​បណ្តឹង​នៅ ប៉ុស្តិ៍​នគរបាលសង្កាត់​ផ្សារកណ្តាល លោក​ ប្រឹង សុផល មេ​ប៉ុស្តិ៍ បាន​ឆឆ្លើយថា ឱ្យក្រុម​អ្នក សសារពសារព័ត៌ដាក់ពាក្យបណ្ដឹងទៅ អធិការដ្ឋាននគរបាលក្រុង​ប៉ោយ​ប៉ប៉ែ ចំណាត់ការលឿនជាងខាងលោក។ ក្រុម​អ្នកសារព័ត៌មាន រងគ្រោះ​បាន​បន្តទៀតថា ពេល​អ្នកសារព័ត៌មាន ថត​ទីតាំង​បទល្មើស បាន​ហើយ រាយការណ៍​ជួន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ហើយ​បែ​ធ្វើ​មិនដឹង មិនឮ បែបនេះ តើ​អោយ​ប្រជាពលរដ្ឋ​ទៅ​ពឹង​អ្នកណា រឺ​មួយ​ដូច​ពាក្យចាស់​ថា​: កន្ទេល​ធំ​បន្លំ​ដេ​ករឺ ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ សូម​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​ការពារ​សុវត្ថិភាព ជូន​ពួកគាត់ បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ក្រុង​ប៉ោយប៉ែត ជា​ប្រភព​ថ្នាំញៀន នឹង​ល្បែងអន​ឡាញ​ខុសច្បាប់ យ៉ាង​អាណាធិបតេយ្យ​បំផុត ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ មិន​ខ្វល់​នោះទេ ។​

ក្រុម​អ្នកសារព័ត៌មាន​រងគ្រោះ លើកដៃ​សំពះ​ទៅ សម្តេច មហា​បវរ ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នឹង​ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូម​ជួយ​រក យុត្តិធម៌​ជូន​ពួកគាត់​ផង​សូមបញ្ជាក់​ថា​: សំនេរ​នឹង​ការ អត្ថាធិប្បាយ​ខាងលើ ជា​ការលើកឡើង​របស់​ពួក​គាត់​ទាំងស្រុង សារព័ត៌មាន​យើង​រងចាំ​ការបកស្រាយ​បំភ្លឺ នៅ​រៀងរាល់​ម៉ោង​ធ្ធ្វើកា។​ ​

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។l

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed