សកម្មភាពចាក់វ៉ាក់សាំងការពារជម្ងឺកូវីត19នៅក្រុងប៉ោយប៉ែតកំពុងដំណេីរការយ៉ាងមមាញឹកដេីម្បីធ្វេីយ៉ាងណាឲ្យប្រជាពលរដ្ឋគ្រប់គ្នានៅក្រុងប៉ោយប៉ែតក៏ដូចប្រជាពលរដ្ឋខ្មែរយេីងទូរទាំងប្រទេសដែរ​ បានទទួលវ៉ាក់សាំងការពារដេីម្បីចៀសពីគ្រោះថ្នាក់ដ៏កាចសាហាវមួយនេះ។

ចាប់តាំងពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១មក​ ក្រុមការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីត19ទាំង9មណ្ឌលនៅក្រុងប៉ោយប៉ែតបានដំណេីរការយ៉ាងស្រស្រាក់ស្រស្រាំគ្រប់ៗគ្នា​ នៅមណ្ឌលខ្លះបានដំណេីរការលេីសផែនការណ៌កំណត់​ ជាក់ស្ដែងមណ្ឌលវត្តត្រាចថ្ងៃដំបូងបានចាក់ជូនប្រជាពលរដ្ឋចំនួន600នាក់លេីសផែនការដែលដាក់ចុះត្រឹម500នាក់ក្នុងមួយថ្ងៃ។
ដោយឡែកមណ្ឌលផ្សេងទៀតបានត្រឹមតែគ្រប់ផែនការឬលេីសខ្វះបន្តិចបន្តួចព្រោះកម្លាំងក្រុមគ្រូពេទ្យយេីងមិនដូចគ្នា។ ជាក់ស្ដែងនៅមណ្ឌលសាលាបឋមសិក្សាក្រុងប៉ោយប៉ែត(សាលាពីរជាន់)ការចាក់​វ៉ាក់សាំងហាក់ដំណេីរការមិនរលូន​ដោយមានប្រជាពលរដ្ឋខ្លះដែលរស់នៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតបានរអូររទាំរហូតមានខ្លះផ្ទុះកំហឹងស្រែកឡូឡាស្នេីសុំឲ្យអ្នកសាេ​ព័ត៌មាន​ផ្សាយព្រោះតែមិនទាន់ទទួលបានការចាក់វ៉ាក់សាំងពីក្រុមការងារនៅមណ្ឌលនេះបេីទោះជាពួកគាត់មានកន្ទុយសន្លឹកប័ណ្ណចាក់វ៉ាក់សាំងហេីយក៏ដោយ។
ទទាក់ទងនឹងប្រតិកម្មនៅសាលាពីរជាន់នេះអ្នកឆ្លេីយឆ្លងព័ត៌មាននៃ​មជ្ឈមណ្ឌលរស្មីញូស៍យេីងបានទំនាក់ទំនងទៅលោកគាតហ៊ុល​ អភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែតដេីម្បីសុំការបំភ្លឺ​ លោកគាតហ៊ុលបានមានប្រសាសន៌យ៉ាងមុឺងម៉ាត់តាមទូរស័ព្ទថា៖​ ចំពោះប្រជាពលរដ្ឋគ្រប់រូបដែលមានកន្ទុយប័ណ្ណដាច់ខាតត្រូវតែបានចាក់ជូនគ្រប់គ្នា! ។
ដោយឡែកចំពោះប្រតិកម្មនៅសាលាពីរជាន់លោកនឹងចុះទៅពិនិត្យហេតុការណ៌ដោយផ្ទាល់នាពេលបន្តិចទៀតនេះព្រោះពេលនេះលោកកំពុងស្ថិតនៅមណ្ឌលផ្សេង​ តែលោកអាចយល់អំពីបញ្ហានេះ​ លោកអភិបាលក្រុងបានពន្យល់បន្ថែមថា​ បងប្អូនខ្លះថ្វីត្បិតតែមានកន្ទុយប័ណ្ណតែបេីមិនទាន់ដល់លេខរៀងគាត់​ ក៏មិនអាចទៅដល់ចាក់បានភ្លាម​ដែរ ហេីយមានបងប្អូនខ្លះដល់លេខរៀងហេីយតែមិនទាន់បានចាក់នៅថ្ងៃនឹងអាចលេីកទៅថ្ងៃស្អែកវិញដោយមានលទ្ធភាពចាក់មុនគេមូលហេតុដោយសារពេទ្យអស់កម្លាំងមិនអាចបន្តការងារទៀតបាន។
លោកលេីកឧទាហរណ៌ថា​ មណ្ឌលមួយនោះផែនការកំណត់ឲ្យចាក់មួយថ្ងៃ400នាក់​ លុះចាក់បានតែត្រឹម350នាក់បុគ្គលិកពេទ្យគាត់ល្វេីយអស់កម្លាំងក៏ឈប់ត្រឹមណឹង​ ចាំស្អែកទេីបបន្តទៀត។ ជាចុងក្រោយលោក គាត ហ៊ុល នៅតែអះអាងបញ្ជាក់ថា : អ្នកមានកន្ទុយសន្លឹកហេីយនឹងត្រូវបានចាក់គ្រប់ៗគ្នាគ្រាន់តែអាចយុឺតយ៉ាវខុសគ្នាមួយថ្ងៃអាស្រ័យមូលហេតុបុគ្គលិកសុខាភិបាលយេីងគាត់ខ្សោះខ្សោយកម្លាំង! ហេតុនេះលោកសំណូមពរឲ្យបងប្អូនស្ងប់ចិត្តចុះហេីយមេត្តាយោគយល់ដល់អាជ្ញាធររដ្ឋបាលខេត្ត-ក្រុងក៏ដូចមន្ត្រីសុខាភិបាលដែលកំពុងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដេីម្បីបម្រេីសេវាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតនេះ។ (រស្មីញូស៍)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *