តាមការណែនាំរបស់គ្រូពេទ្យជំនាញ នៅក្នុងបរិបទកូវីដ-១៩ កំពុងផ្ទុះឡើងធ្ងន់ធ្ងរនៅក្នុងសហគមន៍

យើងគួរត្រៀមឱសថមួយចំនួន សម្រាប់ព្យាបាលបឋមនូវរោគសញ្ញានានា ដែលសង្ស័យថាខ្លួនឯងមានផ្ទុកមេរោគកូវីដ-១៩ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគឆ្លងដ៏កាចសាហាវនេះ ។ បន្ទាប់មកទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរសុខាភិបាល ដើម្បីយកសំណាកពិនិត្យរកមេរោគ និងទទួលការព្យាបាលពីក្រុមគ្រូពេទ្យមើលថែអ្នកជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យរដ្ឋដែលកំណត់ដោយអាជ្ញាធរ។
ថ្នាំដែលគួរត្រៀមទុកនៅតាមផ្ទះ មានដូចជា៖
១. Vitamine C 1000mg ៖ ប្រើដើម្បីជួយពង្រឹងប្រព័ន្ធភាពសុាំនៃរាងកាយ។
២. Paracetamol 500mg ៖ ប្រើដើម្បីបំបាត់អាការៈក្តៅខ្លួន ឈឺសាច់ដុំ ឈឺបំពង់ក។
៣. Bromhexine 8mg ៖ ប្រើដើម្បីបំបាត់អាការៈក្អកមានស្លេស។
៤. Cetirizine 10mg ៖ ប្រើដម្បីបំបាត់អាការៈហៀរសំបោរ កណ្តាស់ ឬ តឹងច្រមុះ។
៥. ថ្នាំគ្រាប់ លៀនហ័រ ឈីងវឹន ៖ ប្រើបន្សាបជាតិពុល និង រោគសញ្ញាផ្តាសាយ រួមមានគ្រុនក្តៅ ឈឺបំពង់ក ក្អក ។ល។
៦. ថ្នាំបៀមឈឺក ៖ ប្រើដើម្បីបំបាត់អាការៈស្អាក ស្ងួតក ឈឺបំពង់ក។
ពត៌មានសុខភាព

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *