យោធិនរបួស ពិការត្រូវផ្ទេរចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទឆ្នាំ២០២១ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោកមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក បានអគកជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិជូនយោធិនរបួស ពិការត្រូវផ្ទេរចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទឆ្នាំ២០២១ ។ ពិធីនេះបានរៀបចំធ្វើនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នារសៀលថ្ងៃសុក្រទី២៥ ខែ មិថុនា ឆ្នាំ២០២១ ។ ព្រះរាជក្រឹត្យ និងអនុក្រឹត្យ ប្រកាសសម្រេច តម្លើងឋានន្តរស័ក នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន៦៣រូប នៃកងយោធពលខេមរភូមិន្ទ ត្រូវផ្ទេរទៅក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា រួមមាន ថ្នាក់ឧត្តមសេនីយ៍ទោ ០២រូប ថ្នាក់ឧត្តមសេនីយ៍ត្រី ០៤រូប ថ្នាក់វរសេនីយ៍ឯក ០៥រូប ថ្នាក់វរសេនីយ៍ត្រី ០៣រូប ថ្នាក់អនុសេនីយ៍ឯក ០៤រូប ថ្នាក់អនុសេនីយ៍ទោ ០៥រូប ថ្នាក់អនុសេនីយ៍ត្រី ០៣រូប ថ្នាក់នាយចំណង់ ១៣រូប ថ្នាក់ព្រិន្ទបាលឯក ០៩រូប ថ្នាក់ព្រិន្ទបាលទោ ១០រូប ថ្នាក់ពលបាលឯក ០១រូប។

អញ្ជើញមានប្រសាសន៍សំណេះសំណាល ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងបញ្ជាក់ថា ទោះបីជាបងប្អូន នាយទាហាន យោធិនរបួស ពិការ ត្រូវបានផ្ទេរចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទក៏ពិតមែន ក៏ស្ថិតនៅក្នុងការមើលថែ និងការផ្គត់ផ្គង់របស់មេបញ្ជាការ មេបញ្ជាការរង ក្នុងអង្គភាពរបស់ខ្លួនដដែលទេ ដោយហេតុថា លំនៅឋានរស់នៅបច្ចុប្បន្ននៅទីនេះ ក៏ដូចជាការតបស្នង នូវគុណបំណាច់ ដែលបានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីដ៏បវរនៃយើង និងរក្សាបាននូវធនធានមនុស្ស ក្នុងកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីចូលរូមកសាង និងអភិវឌ្ឍន៍ជាតិ ។

ឯកឧត្តមមេបញ្ជាការ បានសំណូមពរ ដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះអោយបន្តកិច្ចខិតខំប្រឹងប្រែង ជួយពង្រឹងបងប្អូន នាយទាហាន យោធិនរបួស ពិការ ដែលត្រូវបានផ្ទេរចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ និងគ្រួសារ អោយខិតខំប្រឹងប្រែងបង្ករ បង្កើនផល កសិឧស្សាហកម្មករ សិកម្មនានា ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន អោយកាន់តែល្អប្រសើរបន្ថែមទៀត៕
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed