មេបញ្ជាការយោធភូមិភាគទី៣ បានចុះសួរសុខទុក្ខ និងពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ របស់គ្រូពេទ្យយោធភូមិភាគទី៣ ក្នុងក្រុងច្បារមន

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ៣ បានចុះសួរសុខទុក្ខ និងពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ របស់គ្រូពេទ្យយោធភូមិភាគទី៣។ យុទ្ធធានាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ជូនកម្មករនិយោជិតតាមបណ្តារោងចក្រទាំងអស់ ដែលស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ឧត្តមសេនីយ៍ឯក យឿង សុខុន បានសំណូមពរ និងផ្តាំផ្ញើដល់ក្រុមការងារគ្រូពេទ្យយោធភូមិភាគ ត្រូវខិតខំបំពេញភារកិច្ច ដោយការទទួលខុសត្រូវខ្ពស់ ដែលថ្នាក់លើប្រគល់ជូនបានល្អប្រសើរទៅតាមផែនការ និងអរគុណដល់កម្មករ កម្មការិនី និយោជិតទាំងអស់មកចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង ព្រមទាំងបានសំណូមពរដល់កម្មករនិយោជកត្រូវគោរពសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល និងអនុវត្តវិធានការ ៣ ការពារ ៣ កុំ តាមប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល អោយបានជាប់ជាប្រចាំ ទោះបីជាបានទទួលវ៉ាក់សាំងរួចហើយក៏ដោយ៕កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *