(បើចង់ចាប់ពស់ត្រូវចាប់ក្បាលវា តែបើចាប់ចំកន្ទុយគឺវាអញ្ចឹង)តុលាការបន្តសាកសួរ អ្នកសារព័ត៌មាន៥នាក់ ពាក់ព័ន្ធបទល្មើស ជំរិតទារប្រាក់ ពីម្ចាស់ល្បែងស៊ីសង នៅស្រុកមុខកំពូល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កំពុងសាកសួរអ្នកសារព័ត៌មាន៥នាក់ ជ្រកក្រោមផ្លាកសារព័ត៌មាន BATI TV NEWS និង អ្នករត់ម៉ូតូឌុបម្នាក់ សរុបទាំងអស់៦នាក់ ពាក់ព័ន្ធបទល្មើស «គំរាមកំហែងទារប្រាក់» ពីអ្នកលក់កាហ្វេ មួយកន្លែង តែមានលួចលាក់បើកល្បែងស៊ីសង ជល់មាន់តាម អនឡាញ ។
ទន្ទឹមនេះ ម្ចាស់ល្បែងស៊ីសង ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកតុលាការ ជាមួយគ្នា ផងដែរ ។ នេះបើតាមលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកណ្ដាល។
លោកបានបន្តទៀតថា : ប្រតិបត្តិការបង្ក្រាប នេះ គឺ បន្ទាប់ពីទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។
ក្រុមជនសង្ស័យទាំងអស់ ត្រូវបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សមត្ថកិច្ច ថ្លែងថា ជនសង្ស័យប្រុសស្រីចំនួន៦នាក់ រួមមាន ៖
១/.ឈ្មោះ ស៊ូ ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ជាម្ចាស់អាជ្ញាប័ណ្ណសារព័ត៌មាន BATI TV NEWS
២/.ឈ្មោះ ចាន់ ឫទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន
៣/.ឈ្មោះ ផន ថា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន
៤/.ឈ្មោះ ច្រុង សុខនី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន
៥/.ឈ្មោះ ប្រាក់ បេន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន
៦/.ឈ្មោះ អ៊ុក ឡា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ។ដោយឡែក ម្ចាស់ល្បែងស៊ីសង មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ត្រង់ចំណុចនេះប្រជាពលរដ្ឋ បានសន្និដ្ឋានថា មើលទៅហាក់ដូចជាមានអាថ៌កំបាំង ? ៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed