អ្នកសារព័ត៌មាន ៥នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើស គំរាមកំហែងទារប្រាក់ពីអ្នកលក់កាហ្វេរមួយកន្លែងនៅស្រុកមុខកំពូល

ខេត្តកណ្ដាល: ការឃាត់ខ្លួនអ្នកកាសែត ៥នាក់កាលពីថ្ងៃរសៀលទី ១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
អ្នកសារព័ត៌មានចំនួន ៥ នាក់ជ្រកក្រោមផ្លាកតាមព័ត៌មាន BATI TVnews នឹងអ្នករត់ម៉ូតូឌុប ប៉ុន្មាននាក់សរុបទាំងអស់ ៦ នាក់ ដែលបានចូលរួមសកម្មភាពជាមួយគ្នាត្រូវបាននគរបាលស្រុកមុខកំពូលឃាត់ខ្លួនពាក់ព័ន្ធបទល្មើសកំរាមកំហែងទារប្រាក់ពីអ្នកលក់កាហ្វេមួយកន្លែង ដោយចោទប្រកាន់ថា: ម្ចាស់ហាងកាហ្វេបានបើកល្បែងស៊ីសងខុសច្បាប់តែតាមការពិតមិនមានការបើកនោះទេ។
សមត្ថកិច្ចថ្លែងថាជនសង្ស័យប្រុសស្រី៦នាក់ រួមមាន :
១/ឈ្មោះ សួស ស្រីលាភ ភេទស្រីអាយុ ២៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ជាម្ចាស់អាជ្ញាប័ណ្ណសារព័ត៌មាន BATI TV news ។
២/ឈ្មោះចាន់ រិទ្ធី ភេទប្រុស អាយុ 30 មុខរបរអ្នកសារព័ត៌មាន ។
៣/ឈ្មោះផន ថា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន។
៤/ឈ្មោះជ្រុង សុខនី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ។
៥/ឈ្មោះប្រាក់ បេន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ។
៦/ឈ្មោះអ៊ុក ឡាភេទប្រុស អាយុ ៥៦ ឆ្នាំមុខរបរអ្នករត់ម៉ូតូឌុប ។
ពាក់ព័ន្ធករណីនេះលោកវីរៈសេនីយ៍ឯក ឡាក់ ម៉េងធីនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តកណ្ដាលបាន ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ឲ្យដឹងថា: ក្រុមជនសង្ស័យទាំងអស់ បានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគំរាមកំហែងទារប្រាក់ពីអ្នកលក់កាហ្វេមួយកន្លែងដែលក្រុមអ្នកសារព័ត៌មាន បានចោទប្រកាន់ម្ចាស់ហាងកាហ្វេថាមានបើកល្បែងស៊ីសងតែតាមការពិតមិនមានការបើកល្បែងស៊ីសងនោះទេ លោក ឡាក់ ម៉េងធី បន្តទៀតថា : សំណុំរឿងនេះសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *