រដ្ឋបាលខេត្តប៉ៃលិន បានបិទផ្សារសាមគ្គី ហៅផ្សារប៉ាហុី ជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញថា អាជីវករមានវិជ្ជមានកូវី១៩

ខេត្តប៉ៃលិន: ក្រោយពីមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានធ្វើតេស្តរហ័សលើក្រុមអាជីវករលក់ដូរនៅក្នុងផ្សារសាមគ្គីហៅផ្សាប៉ាហ៊ីក៏បានរកឃើញអ្នកវិជ្ជមានវិដ១៩ រួចមកគឺនៅរសៀលថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២១នេះរដ្ឋបាលខេត្តប៉ៃលិនបានចេញសេចក្តីសម្រេចបិទផ្សារសាមគ្គីហៅផ្សារប៉ាហ៊ីទាំងមូលជាបណ្ដោះអាសន្នសិន។
នៅល្ងាចថ្ងៃដដែលនេះគេសង្កេតឃើញប្រជាពលរដ្ឋមានការនាំគ្នាទិញទំនិញអីវ៉ាន់មួយចំនួនទុកសម្រាប់ក្រុមគ្រួសារចំណែកអាជីវករក្នុងផ្សារទាំងអស់នាំគ្នាអីវ៉ាន់របស់ខ្លួនមួយចំនួនចេញពីក្នុងផ្សារអ្នកខ្លះបាត់ទៅខណៈអាជ្ញាធរក្រុងរៀបចំដាក់ខ្សែហ៊ុំ ព័ទ្ធផ្សារមិនឲ្យចេញចូល។រដ្ឋបាលខេត្តប៉ៃលិនបានចេញសេចក្តីប្រកាសលេខ០៧៦/២១សសរ.ចុះថ្ងៃទីបង ១៨ ខែមិថុនាឆ្នាំ ២០២១ សម្រេចប្រកាសបិទជាបណ្ដោះអាសន្ននៅទីតាំង(ផ្សារសាមគ្គីហៅផ្សារប៉ាហ៊ី )ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី ១៨ ខែមិថុនានេះរហូតដល់មានការសម្រេចសាជាថ្មី។
តាមសេចក្តី សម្រេចនៅក្នុងអំឡុងពេលផ្អាកជាបណ្ដោះអាសន្ននេះរដ្ឋបាលក្រុងប៉ៃលិនត្រូវ ហ៊ុំព័ទ្ធទីតាំងផ្សារទាំងមូលការចេញចូល ក្នុងបរិវេណផ្សារដើម្បីរៀបចំសណ្ដាប់ធ្នាប់ អនាម័យដោយសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគចំណែកអ្នកដែលជាប់ពាក់ព័ន្ធនឹងករណីអ្នកមានផ្ទុកវិជ្ជមានជំងឺកូវីដ១៩ខាងលើរដ្ឋបាលខេត្តបានស្វែងរកដើម្បីយកទៅធ្វើចត្តាឡីស័ក ដោយអ្នកមានជំងឺខាងលើកំពុងសម្រាកព្យាបាល ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។
ដូច្នេះដើម្បីការពារកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ អាជ្ញាធរខេត្តក៏បានចាត់ឱ្យក្រុមការងារចុះផ្សព្វផ្សាយ ពីវិធានការ ៣ កុំ ៣ការពាររបស់រាជរដ្ឋាភិបាលព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល ជំងឺដ៏កាចសាហាវមួយនេះ កំពុងរាតត្បាតនៅក្នុងខេត្តនានាទូរទាំង ប្រទេសកម្ពុជាដែលបណ្ដាលអោយមានអ្នកស្ងប់ជារៀងរាល់ថ្ងៃ៕ស៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed